loader

សាលាក្ដី​ខ្មែរក្រហម​ ប្រកាស​សាលដីកា​ស្ថាពរ​ បណ្ដឹងសាទុក្ខ​ សំណុំរឿង​០០២​ វគ្គ​១​នៅ​ថ្ងៃ​ទី​២៣​ វិច្ឆិកា​

ភ្នំពេញ៖ សាលាក្ដី​ខ្មែរក្រហម​ នឹង​ប្រកាស​សាលដីកា​ស្ថាពរ​ លើ​បណ្ដឹងសាទុក្ខ​ ក្នុង​សំណុំរឿង​០០២​ វគ្គ​១​ ប្រឆាំង​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​លោក​ នួន​ ជា​ និង​ លោក​ ខៀវ​ សំ​ផ​ន​ នៅ​ថ្ងៃ​ពុធ​ ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ វេលា​ម៉ោ​៩​ព្រឹក​។​

(ពីឆ្វេង) លោក នួន ជា និង លោក ខៀវ សំផន។
(ពីឆ្វេង) លោក នួន ជា និង លោក ខៀវ សំផន។

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា​ ឬ​សាលាក្ដី​ខ្មែរក្រហម​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ឆ្នាំ​២០១៦​ សំណុំរឿង​ ០០២​ វគ្គ​១​ គឺជា​ការ​ជំនុំ​ជម្រះក្ដី​លើក​ទី​មួយ​នៃ​ការ​ជំនុំជម្រះ​យ៉ាងតិច​ចំនួន​ពីរ​ ប្រឆាំង​នឹង​លោក​ នួន​ ជា​ អតីត​អនុ​លេខា​បក្ស​កុមុយនីស្ដ​កម្ពុជា​ និង​ខៀវ​ សំ​ផ​ន​ អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដដែល​បាន​បញ្ជាក់​បន្ថែម​ថា​ បទ​ចោទ​នៅ​ក្នុង​សំណុំរឿង​ ០០២​ វគ្គ​១​ នេះ​ គឺ​ផ្ដោត​លើ​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ក្នុង​ពេល​ជម្លៀស​ប្រជាជន​ពី​ក្រុងភ្នំពេញ​ ថ្ងៃ​១៧​ខែមេសា​ ឆ្នាំ​១៩៧៥​ និង​ការ​ផ្លាស់​ទីលំនៅ​ដោយ​បង្ខំ​នៅ​ តំបន់​ដទៃ​ទៀត​ រួម​ទាំង​ការ​កាប់សម្លាប់​រង្គាល​មួយ​ នៅ​ទួល​ពោធិ៍​ជ្រៃ​ ក្នុង​ខេត្តពោធិ៍សាត់​។​

​នៅ​ថ្ងៃ​ទី​ ០៧​ ខែសីហា​ ២០១៤​ អង្គ​ជំនុំជម្រះ​សាលាដំបូង​រក​ឃើញ​ថា​ ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ និង​បាន​សម្រេច​ប្រកាស​ទោស​ ដាក់​ពន្ធនាគារ​ជនជាប់ចោទ​ទាំង​ពីរ​ អស់​មួយ​ជីវិត​។​

​នួន​ ជា​ និង​ខៀវ​ សំ​ផ​ន​ បាន​ធ្វើ​បណ្ដឹងសាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ ដោយ​ម្នាក់ៗ​បាន​លើក​ទឡ្ហីករណ៍​បណ្ដឹងសាទុក្ខ​រៀងៗ​ខ្លួន​ចំនួន​២២៣​ និង​១៤៨​ ។​

​សួ​ម​រម្លឹក​ថា​ លោក​ កាំ​ង​ ហ្កេ​ក​អ៊ា​វ​ ហៅ​ឌុ​ច​ អតីត​ប្រធាន​គុក​ទួល​ស្លែង​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដែល​ រង​ការ​ផ្ដន្ទាទោស​ អស់​មួយ​ជីវិត​ គឺ​ស្ថិត​ក្នុង​សំណុំរឿង​ ០០១៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x