en     km
en     km

តើ​កត្តា​អ្វីខ្លះ​ ធ្វើ​ឱ្យ​ព្រះ​នាង​ អង្គ​ម៉ី​ បាន​ឡើង​គ្រងរាជ្យ​ ក្នុង​រជ្ជកាល​អាណ្ណា​ម​ មាន​ឥទ្ធិពល​?

Share

​យោង​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ​ នៅ​ក្នុង​សម័យ​នគរ​ភ្នំ​ ខ្មែរ​មាន​មហា​វី​រៈក្ស​ត្រី​យ៍​មួយ​ព្រះ​អង្គ​ ដែល​បាន​គ្រប់គ្រង​ដែនដី​ខ្មែរ​ គឺ​ព្រះ​នាង​លីវ​យី​  ឬ​ ព្រះ​នាង​សោ​មា​។​

ព្រះក្សត្រី អង្គម៉ី បានឡើងគ្រងរាជ្យ ក្នុងរជ្ជកាលអាណ្ណាម
ព្រះក្សត្រី អង្គម៉ី បានឡើងគ្រងរាជ្យ ក្នុងរជ្ជកាលអាណ្ណាម។ រូបភាព Wikipedia


​នៅ​ក្នុង​សម័យ​ ឧដុង្គ​ ពេល​ស្ដេច​ អង្គចន្ទ​ សុគត​នៅ​ឆ្នាំ​ ១៨៣៤​ ដោយសារ​ព្រះ​អង្គ​គ្មាន​បុត្រា​ដើម្បី​ស្នងរាជ្យ​ ដែល​ជា​ការ​លំបាក​មួយ​ក្នុង​ការ​ផ្ដល់​រជ្ជទាយាទ​ ព្រោះ​សម័យ​នោះ​គេ​មិន​មាន​រជ្ជទាយាទ​ស្ត្រី​នោះ​ទេ​។​ ព្រះមហាក្សត្រ​អង្គចន្ទ​ មាន​បុត្រី​បួន​អង្គ​ គឺ​ក្ស​ត្រី​អង្គ​ប៉ែន​ អង្គ​ម៉ី​  អង្គ​ពៅ​  និង​អង្គ​ស្ងួន​។​

​តាម​អ្នកប្រវត្តិសាស្ត្រ​ខ្មែរ​គឺ​ លោក​ សំបូ​ ម៉ា​ណ្ណា​រ៉ា​ បាន​បញ្ជាក់​ក្នុង​សម័យ​នោះ​ថា​ កម្ពុជា​កំពុង​តែ​ជួប​បញ្ហា​ មានការ​ប្រទាញប្រទង់​ដោយ​ អាណ្ណា​ម​ និង​ អយុធ្យា​ មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​យ៉ាង​ខ្លាំង​។​ ឆ្នាំ​១៨៣៤​ ព្រះ​នាង​អង្គ​ម៉ី​ ត្រូវ​បាន​ស្តេច​ អាណ្ណា​ម​ ព្រះ​អង្គ​ មិ​ញ​ ម៉ាង​ លើក​ឲ្យ​ឡើង​គ្រងរាជ្យ​។​ ក្នុង​សម័យ​កាលនោះ​ មានការ​បែកបាក់​ជាតិ​យ៉ាង​ខ្លាំង​ ដោយសារ​ឥទ្ធិពល​ អាណ្ណា​ម​ខ្លាំង​ពេក​មក​លើ​ កម្ពុជា​។​ យ៉ាងណា​ ក៏​ព្រះ​នាង​អង្គ​ម៉ី​ បាន​សោយរាជ្យ​បាន​តែ​៣​ ឆ្នាំ​ប៉ុណ្ណោះ​។​

​តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​ព្រះ​នាង​អង្គ​ម៉ី​ បាន​ឡើង​គ្រងរាជ្យ​?​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​តទៅ​នេះ​ សូម​ស្ដាប់​បទ​សម្ភាសន៍​ រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​លោក​សាស្ត្រាចារ្យ​ សំបូ​ ម៉ា​ណ្ណា​រ៉ា​ ដូច​តទៅ​៖

 

Share

Image
Image
Image