en     km
en     km

ចិន​ និង​ រុ​ស្ស៊ី​ រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​🔊

Share

​ក្រុង​ប៉េ​កាំ​ង​៖​ ក្រសួងការពារជាតិ​ចិន​បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​ និង​រុ​ស្ស៊ី​ កំពុង​ចាប់ផ្តើម​ល្បែង​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ចន្ទ​ទី​ ១២​ កញ្ញា​ នេះ​ ដែល​ជា​ការ​បង្ហាញ​កម្លាំង​សាច់ដុំ​មួយ​ បន្ទាប់​ពី​តុលា​ កា​រម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ក្រុង​ឡា​អេ​ បាន​បដិសេធ​ការ​ទាមទារ​របស់​ចិន​ដែល​ចង់​ក្តោប​យក​ដែនទឹក​ជំ​លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

 

សកម្មភាពកងទ័ពជើងទឹកចិន កំពុងហាត់សម។រូបភាពពីCNA
សកម្មភាពកងទ័ពជើងទឹកចិន កំពុងហាត់សម។រូបភាពពីCNA

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ចិន​ លោក​ លៀង​ យ៉ាង​(Liang​ Yang)​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ចិន​ និង​រុ​ស្ស៊ី​ នេះ​ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ប្រាំបី​ថ្ងៃ​ ដែល​នឹង​ផ្តោត​លើ​ "​ការ​វាយឆ្មក់​ និង​ការ​ត្រួតពិនិត្យ​"​ លើ​ដែន​កោះ​និង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​។​

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​រូប​នេះ​បន្ត​ថា​ ប្រទេស​ទាំង​ពីរ​នឹង​អនុវត្ត​សមយុទ្ធ​យោធា​នេះ​ ដោយ​រួម​បញ្ចូល​ស​ពា្វ​វុ​ធ​ទំនើបៗ​ដូច​ជា​ នាវាចម្បាំង​លើ​ផ្ទៃ​ទឹក​ នាវាមុជទឹក​ យន្តហោះ​ប្រដេញ​ ឧទ្ធម្ភាគចក្រ​ និង​រថពាសដែក​ ព្រមទាំង​កងទ័ព​ម៉ា​រី​ន​ផង​ដែរ​ជាដើម​។​

​កន្លង​មក​ប្រទេស​ចិន​ ធ្លាប់​បាន​អះអាង​ថា​ ស្ទើរតែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​របស់​ខ្លួន​ និង​ធ្លាប់​ស្វែងរក​ការ​គាំទ្រ​ដល់​ខ្លួន​ក្នុង​ការ​សាង សង់​កោះ​សិប្បនិម្មិត​ ដែល​មាន​សមត្ថភាព​គាំទ្រ​ដល់​គ្រឿង​បរិក្ខារ​យោធា​របស់​ចិន​។​

​ប៉ុន្តែ​ តុលាការអន្តរជាតិ​ដែល​មានការ​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ បាន​សម្រេច​នៅ​ខែកក្កដា​ថា​ ការ​ទាមទារ​ផ្នែក​ទាំងអស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​ គឺ​មិន​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ ហើយ​ថា​ ការ​សាងសង់​កោះ​សិប្បនិម្មិត​នៅ​ក្នុង​ដែនទឹក​ជម្លោះ​របស់​ប្រទេស​ចិន​គឺ​ខុសច្បាប់​។​

​ទីក្រុង​ប៉េ​កាំ​ង​បាន​បញ្ចេញ​ប្រតិកម្ម​តប​ តាម​រយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ លូ​ កាំ​ង​ (Lu​ Kang)​ ដោយ​បាន​គំរាមកំហែង​ថា​៖«​ប្រសិនបើ​នរណា​ម្នាក់​ហ៊ាន​យក​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​នេះ​ នោះ​គឺ​ប្រៀប​ដូច​ជា​បាន​បញ្ចេញ​សកម្មភាព​បង្កហេតុ​ប្រឆាំង​នឹង​ប្រយោជន៍​ និង​សន្តិសុខ​របស់​ប្រទេស​ចិន​អ​ញ្ចឹ​ង​ដែល»​។​

ទ័ពចិនកំពុងដើរល្បាតនៅកោះសមុទ្រចិនខាងត្បូង។រូបភាពBBC
ទ័ពចិនកំពុងដើរល្បាតនៅកោះសមុទ្រចិនខាងត្បូង។រូបភាពBBC

​ការ​រុករាន​លើ​ដែនដី​ជំ​លោះ​ពី​សំណាក់​ក្រុង​ប៉េ​កាំ​ង​ បាន​ជំរុញ​ឱ្យ​មានការ​រិះគន់​ពី​បណ្តា​ប្រទេស​ផ្សេង​ក្នុង​តំបន់​ និង​សហរដ្ឋអាមេរិក​ផង​ដែរ​។ហើយក្រុង​វ៉ា​ស៊ី​ន​តោន​ ក៏​បាន​ទាមទារ​សិទ្ធិ​បញ្ជូន​នាវាចម្បាំង​ជា​ទៀងទាត់​ ចូល​ទៅ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ដោយ​មិន​ឱ្យ​ប្រទេស​ណាមួយ​ មក​ក្រាញ់​យក​ច្រក​សមុទ្រ​ដ៏​សំខាន់​នោះ​តែ​ម្នាក់ឯង​នោះ​ទេ​ ពិសេស​គឺ​ចិន​តែ​ម្តង​។​

សមយុទ្ធ​យោធា​ក្នុង​ស​ប្តា​ហ៍​នេះ​ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ឆ្នេរសមុទ្រ​នៃ​ទីក្រុង​ Zhanjiang​។​

​ទីតាំង​ធ្វើ​សមយុទ្ធ​ជាក់លាក់​របស់​ប្រទេស​ទាំង​ពីរ​ គឺ​មិន​ត្រូវ​បាន​ប្រកាស​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​មិន​បង្ហាញ​វត្ត​មាននៅ​ក្នុង​ផ្នែក​ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​។​

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​លោក​ លៀង​ (Liang)​ និយាយ​ថា​ គោលបំណង​សមយុទ្ធ​នេះ​ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​នៃ​កងទ័ពជើងទឹក​របស់​ចិន​ និង​រុ​ស្ស៊ី​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​រួម​គ្នា​ពី​ការ​គំរាមកំហែង​សន្តិសុខ​លើ​ផ្ទៃសមុទ្រ​ ។​

សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters

​ប្រទេស​ចិន​ និង​រុ​ស្ស៊ី​ មាន​ទំនាក់ទំនង​ការទូត​ និង​យោធា​យ៉ាង​ជិត​ស្និទ្ធ​ ពោល​គឺ​មេដឹកនាំ​លោក​ ស៊ី​ ជី​ង​ពី​ន​(Xi​ Jinping)​ និង​លោក​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ មាន​ចំណងមិត្ដភាព​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​គ្នា​។​ ជា​ញឹកញាប់​ប្រទេស​ទាំង​ពីរ​តែងតែ​ប្រឆាំង​ទៅ​នឹង​ប្រទេស​លោក​ខាងលិច​ ពិសេស​គឺ​សហរដ្ឋ អាមេរិក​។​

​កាលពី​ខែសីហា​ ប្រទេស​មហាអំណាច​ទាំង​ពីរ​ បាន​ប្រារព្ធ​ធ្វើ​សមយុទ្ធ​យោធា​លើ​ដែនអាកាស​ និង​ផ្ទៃសមុទ្រ​ភាគ​ខាងត្បូង​នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ភិ​ច​ ក្បែរ​ទីក្រុង​ វ្ល៉ា​ឌី​ក​វ៉ូ​ស្ទុ​ក​ (Vladivostok)​ ប្រទេស​រុ​ស្ស៊ី​ ។​ ក្នុង​សកម្មភាព​សមយុទ្ធ​នោះ​ មានការ​ចូលរួម​ពី​នាវាចម្បាំង​ ២២​ គ្រឿង​ យន្តហោះ​ចម្បាំង​ជាង​ ២០​ គ្រឿង​ និង​ក្រុម​ទាហាន​ម៉ា​រី​ន​ជាង​ ៥០០​នាក់​ផង​ដែរ​។​

​ហើយ​កាលពី​ខែឧសភា​ឆ្នាំ​មុន​ ប្រទេស​ទាំង​ពីរ​ក៏​បាន​ធ្វើ​សមយុទ្ធ​រួម​គ្នា​លើ​នាវា​ជា​លើក​ដំបូង​ផង​ដែរ​ នៅ​ភាគ​ខាងលិច​អ៊ឺ​រ៉ុ​ប​ គឺ​នៅ​សមុទ្រ​ខ្មៅ​ និង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​៕ប្រភព៖CNA

Share

Image
Image
Image