en     km
en     km

​ក្រសួង​ធនធានទឹក​ប្រាប់​ ពលរដ្ឋ​ក្នុង​តំបន់​ខ្ពង់រាប​ត្រូវ​ប្រយ័ត្ន​ពី​ព្យុះ​ភ្លៀង​ ចាប់ពី​ថ្ងៃ​ទី​ ១៤​ ដល់​ ១៨​ កញ្ញា

Share

ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជុំវិញ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បង្ក​ជា​ភ្លៀង​ធ្លាក់​ និង​ ខ្យល់​បោកបក់​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​ ១៤​ កញ្ញា​ តទៅ​។​

12-water-preតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ កញ្ញា​ នេះ​បញ្ជាក់​ថា​ បន្ទាប់​ពី​ការ​តាមដាន​ និង​ ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​ រួច​មក​ ក្រសួង​ធនធានទឹក​ អាច​កំណត់​បាន​ថា​ ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​ ដែល​បាន​អូស​កាត់​ពីលើ​អាង​ទន្លេមេគង្គ​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ និង​ ជះ​ឥទ្ធិពល​ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា​។​

​ស្ថានភាព​អាកាសធាតុ​បែប​នេះ​ នឹង​បង្ក​ឲ្យ​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ ពី​មធ្យម​ ទៅ​ច្រើន​ ក្នុង​ក្របខ័ណ្ឌ​ ទូ​ទាំង​ប្រទេស​ រហូត​ដល់​ថ្ងៃ​ទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ ពិសេស​តំបន់​ខ្ពង់រាប​ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា​។​ ចំណែក​លើ​ផ្ទៃសមុទ្រ​នឹង​មាន​សភាព​អាប់អួ​ខ្លាំង​ បូក​រួម​នឹង​រលក​ខ្ពស់ៗ​ជា​ពិសេស​នៅ​ថ្ងៃ​ទី​ ១៤​ ដល់​ថ្ងៃ​ទី​ ១៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​។​

​ដោយ​យោង​លើ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ជម្រាប​នេះ​ ក្រសួង​ធនធានទឹក​សូម​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ ស្ថាប័ន​ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ទាំងអស់​ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ ជ្រាប​ជា​ព័ត៌មាន​ ហើយ​សូម​បង្កើន​ការ​យកចិត្ដទុកដាក់​ប្រុង​ប្រយ័ត្ន​ ឲ្យ​បាន​ខ្ពស់​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ ដែក​អាច​កើត​មាន​ជាយថាហេតុ​៕

Share

Image
Image
Image