loader

លោក​ អា​បេ​ ប្រតិកម្ម​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​​របស់កូរ៉េ​ខាងជើង​ ថាជា​​«ទ​ង្វើ​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​»

​ក្រុង​តូ​ក្យូ​៖​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ិ​ន​ហ្ស៊ូ​ អា​បេ​(Shinzo​ Abe)​ បាន​ប្រាប់​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ថ្ងៃ​ចន្ទ​ទី​១២​កញ្ញា​នេះ​ថា​ លោក​ពិតជា​មិន​អាច​អត់ធ្មត់​ចំពោះ​ទ​ង្វើ​របស់​កូរ៉េ​ខាងជើង​ ដែល​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​ពីរ​គ្រាប់​ នៅ​ដើមឆ្នាំ​នេះ​។​

លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន។រូបភាពពី Reuters
លោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន។រូបភាពពី Reuters

​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ​ បាន​ធ្វើតេស្ត​នុយក្លេអ៊ែរ​លើក​ទី​ប្រាំ​ ដែល​មាន​អានុភាព​ខ្លាំងក្លា​ធំ​បំផុត​របស់​ខ្លួន​។ ហើយ​កូរ៉េ​ខាងជើង​បាន​និយាយ​ថា​ ខ្លួន​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​នេះ​ គឺ​ប្រកបដោយ​ភាព​ស្ទាត់ជំនាញ​ ហើយ​ក្បាល​គ្រាប់​របស់ខ្លួនគឺ​ពោរពេញ​ដោយ​សម ត្ថភាព​។​ ប្រការ​នេះ​ ជា​ការ​គំរាមកំហែង​ដល់​គូប្រជែង​ ព្រមទាំង​អង្គការសហប្រជាជាតិ​ផង​ដែរ​ បើ​ទោះបីជា​អង្គការ​ពិភពលោក​ដ៏​ធំ​មួយ​នេះ​ ខិតខំ​ទប់ស្កាត់​ការ​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ក៏​ដោយ​។​

​នៅថ្ងៃនេះដែល ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប​ (Yonhap)​ របស់​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​មក​ថា​  កូរ៉េ​ខាងជើង​បាន​បញ្ចប់​ការ​រៀបចំ​សម្រាប់​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​មួយ​គ្រាប់​ទៀត​ ដែល​មាន​ទីតាំង​ក្នុង​រូង​ក្រោម​ដី​នៅ​តំបន់​ Punggye-ri​។​

​លោក​ អា​បេ​ និយាយ​ថា​៖«​កូរ៉េ​ខាងជើង​ចង់​ឈាន​ទៅ​ធ្វើ​ឱ្យ​បាន​នូវ​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​ចំនួន​ពីរ​ នៅ​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ចុង​ក្រោយ​។​ លោក​ថា​ នេះ​គឺជា​ការ​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​»​៕ប្រភព៖CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x