en     km
en     km

កូរ៉េ​ខាងជើង​ត្រៀម​ធ្វើតេស្ត​នុយក្លេអ៊ែរ​មួយ​គ្រាប់​ទៀត​ បំភ័យកូរ៉េខាងត្បូង

Share

សេអ៊ូល៖ ​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប​ (Yonhap)​ របស់​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​ទី​ ១២​ កញ្ញា​នេះ​ថា​  កូរ៉េ​ខាងជើង​ប្រញាប់ ប្រញាល់​បញ្ចប់​ការ​រៀបចំ​សម្រាប់​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​មួយ​គ្រាប់​ផ្សេង​ទៀត​ ដែល​មាន​ទីតាំង​ក្នុង​រូង​ក្រោម​ដី​នៅ​តំបន់​ Punggye-ri​។

n-koren-thum-01

​កាលពី​ថ្ងៃ​សុក្រ​ កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ត​នុយក្លេអ៊ែរ​ជា​លើក​ទី​៥​ ដែល​មាន​អានុភាព​បំផុត​របស់​ខ្លួន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ យ៉ុ​ន​ហាប់​ បាន​ស្រង់​សម្តី​មន្ត្រី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​និយាយ​ថា​៖«​យើង​បាន​រក​ឃើញ​សញ្ញា​ដែល​បង្ហាញ​មក​ថា​ កូរ៉េ​ខាងជើង​បាន​បញ្ចប់​ការ​រៀបចំ​ដើម្បី​ធ្វើតេស្ត​នុយក្លេអ៊ែរ​រួចរាល់​ហើយ​ នៅ​ក្នុង​រូង​ក្រោម​ដី​ទី​បី​នៅ​តំបន់​ Punggye-ri»​។​ មន្ត្រី​រូប​នេះ​បន្ត​ថា​៖«​អាជ្ញាធរ​ស៊ើបការណ៍​នៅ​ក្រុង​សេ​អ៊ូ​ល​ និង​ក្រុង​វ៉ា​ស៊ី​ន​តោន​រក្សា​ការ​សម្ងាត់នេះ​»​។​

​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​មិន​អាច​បញ្ជាក់​ពី​របាយការណ៍​នេះ​ភ្លាមៗ​នោះ​ទេ​។​

​ទីភ្នាក់ងារ​ យ៉ុ​ន​ហាប់​ មិន​បាន​បង្ហាញ​ថា​តើ​សកម្មភាព​អ្វី​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កន្លែង​ធ្វើតេស្ត​នុយក្លេអ៊ែរ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កូរ៉េ​ខាងជើង​នោះ​ទេ​។​

​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ថ្មី​មួយទៀត​កាលពី​ថ្ងៃ​សុក្រ​ បើ​ទោះបីជា​អង្គការសហប្រជាជាតិ​ ធ្លាប់​បាន​ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​លើក​ដំបូង​ទៅ​កាន់​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ​ ២០០៦​ ក្តី​ តែ​កាល​ណ្ណោះ​ កូរ៉េ​ខាងជើង​បាន​បរាជ័យ​យុទ្ធនាការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​របស់​ខ្លួន​៕ប្រភព៖CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង