en     km
en     km

កូរ៉េ​ខាងជើង​ថា​ ការ​ជំរុញ​ទណ្ឌកម្ម​របស់​អា​មេ​រិ​កមក​លើ​កូរ៉េ​ខាងជើង​គឺជា​រឿង​គួរ​ឱ្យ​អស់សំណើច​

Share

​ក្រុង​សេ​អ៊ូ​ល​៖​ កូរ៉េ​ខាងជើង​និយាយ​នៅ​ថ្ងៃអាទិត្យ​ទី​ ១១​ កញ្ញា​នេះ​ថា​ ការ​ជំរុញ​របស់​សហរដ្ឋអាមេរិក​ ដែល​ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្វើតេស្ត​នុយ ក្លេអ៊ែរ​លើក​ទី​ប្រាំ​របស់​ខ្លួន​ គឺជា​រឿង​គួរ​ឱ្យ​ចង់​សើច​ណាស់​ ហើយ​ប្រទេស​នេះ​ នឹង​បន្ត​ពង្រឹង​ឥទ្ធិពល​នុយក្លេអ៊ែរ​របស់​ខ្លួន​បន្ថែម​ទៀត​។​

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង រូបពាក់អាវសឈរនៅកណ្តាល។រូបភាពReuters
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង រូបពាក់អាវសឈរនៅកណ្តាល។រូបភាពReuters

​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA​ របស់​រដ្ឋ​កូរ៉េ​ខាងជើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ «​ក្រុម​របស់​លោក​ អូ​បា​ម៉ា​ កំពុងនិយាយ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ដែល​គ្មាន​ន័យ​អ្វី​សោះ​ និង​ជា​រឿង​គួរ​ឱ្យ​ចង់​សើច​ណាស់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​»​។​

សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ ផ្តើម​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាងជើង​តាម​រយៈ​ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃអាទិត្យ​នេះ​ គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​អនុវត្ត​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​លើក​ទី​ប្រាំ​ និង​ជា​ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​កូរ៉េ​ខាងជើង​ ដែល​សកម្ម ភាព​នេះ​គឺ​ស្ថិត​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ របស់​អង្គការសហប្រជាជាតិ​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image