en     km
en     km

របាយការណ៍​៖​ ការ​នាំ​​អង្ករ​ចេញរយៈពេល​ ៨​ខែ​ ក្នុង​ឆ្នាំ​២០១៦​នេះ ធ្លាក់​ចុះ​ ៦​ ភាគរយ​

Share

ភ្នំពេញ៖ ​នៅ​រយៈពេល​ ៨​ខែ​ ក្នុង​ឆ្នាំ​២០១៦​នេះ​ ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​បាន​ ៣២​ ម៉ឺន​តោន​ ធ្លាក់​ចុះ​ ៦​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៥​។​ នេះ​បើ​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​។​

អង្ករដែលកម្ពុជាត្រៀមនាំចេញទៅក្រៅប្រទេស។
អង្ករដែលកម្ពុជាត្រៀមនាំចេញទៅក្រៅប្រទេស។

​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ចាប់ពី​ខែមករា​ ដល់​ខែសីហា​ ឆ្នាំ​២០១៦​ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង​ ៣២​ ម៉ឺន​តោន​ ធ្លាក់​ចុះ​ ៦.៤​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥​ ដែល​មាន​ ជាង​៣៤​ម៉ឺន​តោន​។​ 

​សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៥​ កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ បាន​ចំនួន​ជាង​៥៣​ម៉ឺន​៨​ពាន់​តោន​ កើនឡើង​៣៩​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។​  ប្រទេស​ដែល​នាំមុខ​គេ​ក្នុង​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ច្រើន​ជាងគេ​ គឺ​ចិន​ ប្រមាណ​ជាង​ ១០​ម៉ឺន​តោន​  ប្រទេស​បារាំង​ ប្រមាណ​ជាង​ ៧​ម៉ឺន​តោន​ លេខ​៣​ប្រទេស​ប៉ូ​ឡូញ​ ប្រមាណ​ជាង​៦​ម៉ឺន​តោន​ ទី​៤​ ប្រទេស​ហូ​ឡង់​ បាន​ជិត​ ៦​ម៉ឺន​តោន​ និង​ទី​៥​ ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ជិត​ ៥​ម៉ឺន​តោន​៕

Share

Image
Image
Image