បេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន( Hillary Clinton)នៅថ្ងៃទី១១កញ្ញានេះ បានសុំអភ័យទោស ដែលលោកស្រីបានហៅអ្នកគាំទ្រលោក ដូណាល់ ត្រាំ(Donald Trump)ថា សុទ្ធជាមនុស្ស "ចង្រៃ" ។

លោក Trump មិនសំងំនៅស្ងៀមឡើយ ពោលគឺបានឆ្លើយតបវិញភ្លាមៗ ដោយបានរិះគន់លើការអត្ថាធិប្បាយរបស់លោកស្រី គ្លីនតុន ថា ជាសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋរាប់លាននាក់ ដែលប្រជាជនទាំងនោះ សុទ្ធសឹងជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការងារ ។
ការស្ទង់មតិមួយបានបង្ហាញថា លោក Trump បានទទួលការគ្រាំទ្រលើលោកស្រី គ្លីនតុន ហើយ។
គូប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកទាំងពីរនេះ មានសំឡេងគ្រាំទ្រប្រកៀកប្រកិតគ្នាមែនតែន នៅក្នុងរដ្ឋអូហៃយ៉ូ និងរដ្ឋផ្លូរីដា៕ប្រភព៖ BBC