en     km
en     km

អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ សន្យា​រួមដៃគ្នា​កម្ទេច​ក្រុម​រដ្ឋ​ឥ​ស្លា​ម ​(IS) ​នៅ​ស៊ី​រី​

Share

​ប្រទេស​រុ​ស្ស៊ី​ និង​អា​មេ​រិ​ក​ នឹង​បង្កើត​មជ្ឈមណ្ឌល​មួយ​ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​ឥ​ស្លា​ម​ និង​ក្រុម​សកម្មប្រយុទ្ធ​ អាល់​ ណូ​ស្រា​(Al-Nusra)​ នៅ​ប្រទេស​ស៊ី​រី​។​

លោក ឃែរី រដ្ឋមន្រ្តីការបរទេសអាមេរិក ឈរនៅខាងឆ្វេង ចំណែកលោក ឡារ៉ូស រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ឈរនោខាងស្តាំ។ អ្នកទាំងពីរកំពុងថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងហ្សឺណែវ។រូបភាពពី Reuters
លោក ឃែរី រដ្ឋមន្រ្តីការបរទេសអាមេរិក ឈរនៅខាងឆ្វេង ចំណែកលោក ឡារ៉ូស រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ឈរនោខាងស្តាំ។ អ្នកទាំងពីរកំពុងថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងហ្សឺណែវ។រូបភាពពី Reuters

​ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​តាម​រយៈ​កិច្ចចរចា​មួយ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ ច​ន​ ឃែ​រី​(John​ Kerry)​ និង​សម​ភាគី​រុ​ស្ស៊ី​លោក​ សា​ហ្គ្សី​ ឡា​រ៉ូ​ស​(Sergei​ Lavrov)​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​។​

​លោក​ Kerry​ និយាយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​ ផែនការ​នេះ​ គឺ​ត្រូវការ​ការ​ចូល​ពី​ភាគី​រដ្ឋាភិបាល​ និង​ភាគី​បក្ស​ប្រឆាំង​ផង​ដែរ​ ដែល​បញ្ហា​នេះ​ ភាគី​ទាំង​ពីរ​ត្រូវ​បំពេញ​កាតព្វកិច្ច​ចូលរួម​ ។​

​ចំណែក​លោក​ Lavrov​ និយាយ​ថា​ ប្រទេស​រុ​ស្ស៊ី​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​ស៊ី​រី​ អំពី​ការ​រៀបចំ​ផែនការ​សម្រុះសម្រួល​ ហើយ​រដ្ឋាភិបាល​ស៊ី​រី​ គឺ​ត្រូវ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​បំពេញការងារ​នេះ​។​

​សូម​រំលឹក​ថា​ ប្រទេស​រុ​ស្ស៊ី​ និង​សហរដ្ឋអាមេរិក​ក៏​បាន​ប្រកាស​កិច្ចព្រមព្រៀង​មួយ​ ស្តី​ពី​ការ​ចាប់ផ្តើម​ដើម្បី​បញ្ឈប់​អរិភាព​ ក្នុង​ប្រទេស​ស៊ី​រី​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ផង​ដែរ​។​

​ស្ថិត​ក្រោម​គម្រោង​នេះ​ រដ្ឋាភិបាល​ស៊ី​រីនឹង​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ​នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​ខ្លួន​បាន​បញ្ជាក់​ ដែល​ជា​ការ​លើក​ឡើង​ដោយ​គណបក្សប្រឆាំង​។​ ប្រភព​៖​ BBC

Share

Image
Image
Image