ប្រទេសរុស្ស៊ី និងអាមេរិក នឹងបង្កើតមជ្ឈមណ្ឌលមួយដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋឥស្លាម និងក្រុមសកម្មប្រយុទ្ធ អាល់ ណូស្រា(Al-Nusra) នៅប្រទេសស៊ីរី។
ការប្រកាសនេះ ធ្វើឡើងតាមរយៈកិច្ចចរចាមួយរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃែរី(John Kerry) និងសមភាគីរុស្ស៊ីលោក សាហ្គ្សី ឡារ៉ូស(Sergei Lavrov)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោក Kerry និយាយនៅទីក្រុងហ្សឺណែវថា ផែនការនេះ គឺត្រូវការការចូលពីភាគីរដ្ឋាភិបាល និងភាគីបក្សប្រឆាំងផងដែរ ដែលបញ្ហានេះ ភាគីទាំងពីរត្រូវបំពេញកាតព្វកិច្ចចូលរួម ។
ចំណែកលោក Lavrov និយាយថា ប្រទេសរុស្ស៊ីបានជូនដំណឹងដល់រដ្ឋាភិបាលស៊ីរី អំពីការរៀបចំផែនការសម្រុះសម្រួល ហើយរដ្ឋាភិបាលស៊ីរី គឺត្រូវត្រៀមខ្លួនជាស្រេចដើម្បីបំពេញការងារនេះ។
សូមរំលឹកថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកក៏បានប្រកាសកិច្ចព្រមព្រៀងមួយ ស្តីពីការចាប់ផ្តើមដើម្បីបញ្ឈប់អរិភាព ក្នុងប្រទេសស៊ីរីកាលពីល្ងាចថ្ងៃចន្ទកន្លងទៅនេះផងដែរ។
ស្ថិតក្រោមគម្រោងនេះ រដ្ឋាភិបាលស៊ីរីនឹងបញ្ចប់បេសកកម្មប្រយុទ្ធនៅតាមតំបន់មួយចំនួនដែលខ្លួនបានបញ្ជាក់ ដែលជាការលើកឡើងដោយគណបក្សប្រឆាំង។ ប្រភព៖ BBC