en     km
en     km

តុលាការ​សម្រេច​ផ្ដន្ទាទោស​ មេ​បក្ស​ប្រឆាំង​ ឱ្យ​ជាប់​ទោស​៥​ខែ​

Share

​ភ្នំពេញ៖ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ៥​ខែ​ ពិន័យ​ជា​ប្រាក់​៨​សែន​រៀល​ តាម​ក្រមព្រហ្មទណ្ឌ​ មាត្រា​៥៣៨​។​

លោក កឹម សុខា ដែលបានចេញថ្លែងជាសាធារណៈកាលពីព្រឹកមិញនេះ នៅចំពោះមុខអ្នកគាំទ្រ នៅទីស្នាក់ការកណ្តាលគណបក្ស
លោក កឹម សុខា ដែលបានចេញថ្លែងជាសាធារណៈកាលពីព្រឹកមិញនេះ នៅចំពោះមុខអ្នកគាំទ្រ នៅទីស្នាក់ការកណ្តាលគណបក្ស

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ នៅ​រសៀល​ម៉ោង​ ២​ ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ បន្ទាប់​ពី​តុលាការ​ បាន​បើក​សវនាការ​ ជំនុំជម្រះ​ កាលពី​ព្រឹក​មិ​ញ​។​

​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ពី​បទ​បដិសេធ​ ក្នុង​ការ​ ចូលខ្លួន​ ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​លួចលាក់​ជាមួយ​ លោក​។​

​ករណី​នេះ​ដែរ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាត់​ទុក​ករណី​នេះ​ ថា​ជា​រឿង​នយោបាយ​ ហើយ​ជា​ការ​រំលោភ​ទៅ​និ​តី​វិធី​ច្បាប់​។​

​ចំណែក​លោក​ កឹ​ម​ សុខា​ ដែល​បាន​ចេញ​ថ្លែង​ជា​សាធារណៈ​កាលពី​ព្រឹក​មិ​ញ​នេះ​ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ មាន​ប្រសាសន៍​ថា​ គណបក្សកាន់អំណាច​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​លោក​ ក្នុង​បំណង​បញ្ចប់ជីវិត​នយោបាយ​របស់​លោក​ និង​មិន​ឱ្យ​លោក​មាន​សិទ្ធិ​បោះ​ឆ្នោត​ពេល​ខាង​មុខ​៕

Share

ព័ត៌មានទាក់ទង

Image