en     km
en     km

​អ្នក​ជិះ​ម៉ូតូ​កង់​បី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ ជិះ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​ចោ​រប្លន់

Share

​វិស្វករ​ម្នាក់​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ម៉ូតូ​កង់​បី​ ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ និង​ថាមពលអគ្គិសនី​ពី​ប្រទេស​ឥណ្ឌា​ទៅ​ចក្រភព​អង់គ្លេស​ ត្រូវ​បាន​ចោរ​ប្លន់​ម៉ូតូ​របស់​គាត់​នៅ​ក្នុង​ទឹកដី​ប្រទេស​បា​រាំ​ង​។​

tuktuk2​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ អ្នក​ធ្វើ​ដំណើរ​កម្សាន្តរូប​នោះ​ បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​កង់​បី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ អស់​រយៈពេល​ ៧ ​ខែ​មក​ហើយ​ដោយ​ឆ្លងកាត់​ប្រទេស​ជា​ច្រើន​។​

​លោក​ Naveen​ Rabelli​ ត្រូវ​បាន​ចោ​រប្លន់​នោះ​ បាន​លួច​លិខិតឆ្លងដែន​ និង​ កាបូប​លុយ​ទៀត​ផង​ ខណៈ​លោក​ចូល​បន្ទប់ទឹក​នៅ​ក្នុង​តំបន់​ Sarcelles​ នៃ​ប្រទេស​បារាំង​។​

​ដំណើរ​កម្សាន្ត​តាម​ម៉ូតូ​កង់​បី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​របស់​លោក​ Rabelli​ គឺ​ដើម្បី​ព្យាយាម​​ទាក់ទាញ​ ឲ្យ​មនុស្សចេះយកចិត្តទុកដាក់​ទៅ​លើ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​។​

​លោក​បាន​ប្រាប់​ BBC​ ថា​៖​ «​ខ្ញុំ​បាន​នៅ​លើ​ផ្លូវ​អស់​រយៈពេល​ប្រាំពីរ​ខែ​ មក​ហើយ​ ខ្ញុំ​សុបិន​នឹង​បាន​ទៅ​ដល់​ចក្រភព​អង់គ្លេស​។​ វា​ពិតជា​មិនល្អ​ពេល​បាត់បង់​លិខិតឆ្លងដែន​របស់ខ្ញុំ​ និង​លុយ​1000​ អឺ​រ៉ូ​»​។​

​លោក​ Rabelli​ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​មិន​ស្គាល់គ្នា​ ជួយ​នាំ​លោក​ឆ្លងកាត់​ប្រទេស​អ៊ី​រ៉​ង់​,​ តួ​ក​គី​,​ ប្រទេស​ក្រិ​ក​,​ ប៊ុល​ហ្គា​រី​,​ ស៊ែ​ប៊ី​,​ ប្រទេស​អូ​ទ្រី​សអា​ល្លឺ​ម៉​ង់​និង​ប្រទេស​ស្វី​ស​។​

tuktuk1tuktuk3លោក​ Rabelli​ អាយុ​ 35​ ឆ្នាំ​ លោក​ មាន​សញ្ជាតិ​ អូស្ត្រាលី​-​ឥណ្ឌា​។​ លោក​ បាន​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ផលិត​ រថយន្ត​អគ្គិសនី​ ឥណ្ឌា​ឈ្មោះ​ Mahindra​ Reva​។​

​គាត់​បាន​ទិញ​ម៉ូតូ​កង់​បី​តម្លៃ​ ១៥០០​ដុល្លារ​។​ ម៉ូតូ​កង់​បី​នេះ​រត់​បាន​ ល្បឿន​ 60km​ ក្នុង​មួយ​ម៉ោង​។​ វា​ បំពាក់​ដោយ​ថាមពល​អគ្គិសនី​ និង​ថាមពល​ពន្លឺព្រះអាទិត្យ​។​ រថយន្ត​នេះ​មាន​គ្រែ​មួយ​ និង​ចង្ក្រាន​ថាមពលព្រះអាទិត្យ​៕​ ប្រភព​ BBC

Share

Image
Image
Image