loader

ពលរដ្ឋ​អ្នកគាំទ្រ​ CNRP​ ជា​ច្រើន​រយ​នាក់​រង់ចាំ​ស្ដាប់​ សវនាការ​ លោក​ កឹ​ម​ សុខា​

​ភ្នំពេញ៖ ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ កំពុង​បន្ដ​ស្ថិត​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ពួក​គេ​រង់ចាំ​ការ​ប្រកាស​សាលក្រម​ ពី​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​ ០៩​កញ្ញា​ នេះ​ ទាក់ទិន​នឹង​សំនុំរឿង​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

ប្រជាពលរដ្ឋជាច្រើនរយនាក់បាន ឡើងមកពីបណ្ដាខេត្តមួយចំនួន មកស្នាក់ការគណបក្សសង្គ្រោះជាតិ
ប្រជាពលរដ្ឋជាច្រើនរយនាក់បាន ឡើងមកពីបណ្ដាខេត្តមួយចំនួន មកស្នាក់ការគណបក្សសង្គ្រោះជាតិ

​តាម​សេចក្ដីរាយការណ៍​ ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ដែល​បាន​ ឡើង​មក​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​ បាន​ឡើង​មក​ស្នាក់​ការ​គណបក្ស​ នេះ​ តាំងពី​ល្ងាចម្សិលមិញ​ ហើយ​នៅ​ពេល​នេះ​ពួក​គេ​កំពុង​តែ​ប្រមូលផ្ដុំ​គ្នា​ មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​។​

​ប្រជាពលរដ្ឋ​ទាំងនោះ​ ភាគច្រើន​ជា​សកម្មជន​ជា​អ្នកគាំទ្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ ពួក​គេ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ មក​ទី​នេះ​ដើម្បី​ការពារ​លោក​ កឹ​ម​ សុខា​ មិន​អោយ​មានការ​នាំ​ខ្លួន​។​

​កាលពី​ព្រឹក​មិ​ញ​ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​ជំនុំ​ជម្រះក្ដី​ ជា​ច្រើន​ម៉ោង​ ប៉ុន្ដែ​មិនមែន​ក្រុម​មេធាវី​របស់​លោក​ កឹ​ម​ សុខា​ ចូល​តតាំង​ក្ដី​នោះ​ទេ​។​ ក្រុម​មេធាវី​ទាំងនោះ​ បាន​ប្ដឹង​ដិតចិត្ដ​អោយ​ដូរ​ចៅក្រម​ ដែល​កាត់ក្ដី​លោក​ កឹ​ម​ សុខា​ ប៉ុន្ដែ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​បញ្ជាក់​ថា​ ទោះជា​មេធាវី​ មិន​ចូល​មក​ តតាំង​ក្ដី​ក៏​ដោយ​ សវនាការ​ នៅ​តែ​បន្ដ​ជំនុំជម្រះ​ទៅ​តាម​ការ​គ្រោងទុក​។​

9-6លោក​ កឹ​ម​ សុខា​ ដែល​បាន​សម្ងំ​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ រយៈពេល​ជាង​៣​ខែ​មកនេះ​ បាន​ចេញ​មុខជា​លើក​ដំបូង​ថ្លែង​សុរ​ន្ទ​កថា​ ទៅ​កាន់​អ្នកគាំទ្រ​ ដោយ​លោក​បាន​ថ្លែង​ អរគុណ​សហគមន៍​អន្ដរជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ទន្ទឹម​គ្នា​នេះ​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ អះអាង​ថា​ លោក​បាន​តស៊ូ​ដើម្បី​សេរីភាព​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ​។​ តែ​ទោះបីជា​ស្ថានភាព​បែប​នេះ​ក្ដី​ លោក​ កឹ​ម​ សុខា​ នៅ​តែ​ប្ដេជ្ញា​ តស៊ូ​ បន្ដ​ទៀត​។​ ករណី​របស់​លោក​ កឹ​ម​ សុខា​ បក្ស​កាន់​អំណាច​បាន​ចាត់​ទុក​រឿង​បុគ្គល​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x