ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរតែងតែនិយមលើកឡើង នូវពាក្យមួយឃ្លាថាជួញជិតជាងជួញឆ្ងាយ។ អត្តន័យនេះ ចង់អប់រំកូនចៅជំនាន់ក្រោយថា រកស៊ី ឬរកទទួលទាននៅក្នុងស្រុក ដែលខ្លួនរស់នៅប្រសើរជាងការ ទៅស្រុកឆ្ងាយដែលខ្លួនមិនធ្លាប់ស្គាល់ ទាំងភូមិសាស្ត្រ វប្បធម៍ និង ភាសា គឺការប្រឈមគ្រោះថ្នាក់។
តាមរបាយការណ៍មួយរបស់អង្គការសង្គមស៊ីវិល ធ្វើការលើ ពលករ ចំណាកស្រុក ពលរដ្ឋខ្មែរ ទាំងប្រុស ទាំងស្រី បានចំណាក់ស្រុក រកការងារធ្វើនៅប្រទេសគេ គឺប្រទេសថៃ ម៉ាឡេស៊ី ឬប្រទេសកូរ៉េខាងត្បូង មានជិត១លាននាក់។ ប៉ុន្តែពលករខ្មែរ មួយចំនួន ធ្វើនៅថៃ និងម៉ាឡេស៊ី តែងតែទទួលរងការចាញ់បោក និងការធ្វើការងារ ដោយការលំបាក ទៀតផង។
ស្ត្រីខ្មែរម្នាក់មានមុខ របរ លក់កង្កែបបោក ក៏គិតដូច ពាក្យមួយឃា្លខាងលើនោះដែរ។ អ្នកស្រី ស្រី ស៊ុន បានផ្ដល់ឱវាទ ជាច្រើន ឱ្យពលរដ្ឋខ្មែរកុំចំណាកស្រុកបើដឹងថា មិនទទួលបាន អត្ថប្រយោជន៍អ្វី ពេលត្រឡប់មកវិញនោះ។
តទៅនេះសូមស្ដាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖

