en     km
en     km

មេធាវី​លោក​ កឹ​ម​ សុខា​ ប្តឹង​ឱ្យ​ប្តូរ​ចៅក្រម​លោក​ កែវ​ មុនី​ ខណៈ​ការ​ជំនុំ​ជម្រះក្ដី​ចាប់ផ្ដើម​នៅ​ថ្ងៃស្អែក​នេះ​

Share

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៦​នេះ​ មេធាវី​៥​រូប​របស់​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប្ដឹង​ ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្តូរ​ លោក​ កែវ​ មុនី​ ចៅក្រម​ជំនុំជម្រះ​ ចេញពី​សំនុំរឿង​ព្រហ្មទណ្ឌ​លេខ​ ២៩០១​ ដោយ​ពួក​គេ​ចោទ​ថា​ចៅ​ក្រុម​រូប​នេះ​មិន​អ​ព្យា​ក្រឹត្យ​។​

 ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​  លោក​ កឹ​ម​ សុខា
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា

មេធាវី​ទាំង​៥​រូប​នេះ​ រួម​មាន​លោក​ ផែង​ ហេង​ លោកស្រី​ ម៉េ​ង​ សុភា​វី​ លោក​ ចាន់​ ចេ​ង​ លោក​ សំ​ សុ​គង់​ និង​ លោក​ ហែម​ សុ​ជាតិ​។​ ពួក​គាត់​បាន​ បាន​បញ្ជាក់​ក្នុង​ពាក្យបណ្តឹង​ថា​ លោក​ កែវ​ មុនី​ ធ្លាប់​ទទួល​បន្ទុក​ចាត់ការ​លើ​សំនុំរឿង​ព្រហ្មទណ្ឌ​ ដែល​ទាក់ទង​ នឹង​មន្ត្រីជាន់ខ្ពស់​របស់​គណបក្សប្រឆាំង​ ហើយ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ ថា​មិន​មាន​ឯករាជ្យ​ភាព​ និង​មាន​និន្នាការ​នយោបាយ​។​

​ក្រុម​មេធាវី​បាន​ អះអាង​ថា​ខ្លួន​គ្មាន​ជំនឿ​លើ​ លោក​ចៅក្រម​ កែវ​ មុនី​ ថា​អាច​វិនិច្ឆ័យ​សេចក្តី​ ដោយ​ឈរ​ លើ​គោល​ជំហរ​ អ​ព្យា​ក្រឹត្យ​ ឯករាជ្យ​ភាព​ ក្នុង​ការ​ចាត់ការ​រឿង​ក្តី​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​កូនក្តី​ពួក​គេ​ឡើយ​។​

​សូម​ជំរាប​ថា​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ពី​ បទ​ បដិសេធ​ក្នុង​ការ​ចូលខ្លួន​ ក្នុង​សំណុំរឿង​នាង​ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​ ដែល​គេ​សង្ស័យ​ថា​ មាន​ស្នេហា​ លួចលាក់​ជាមួយ​ លោក​ កឹ​ម​ សុខា​ ហើយ​ការ​ជំនុំ​ជម្រះក្ដី​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​ ០៩​កញ្ញា​ នេះ​។

​យោង​តាម​មាត្រា​ ៥៣៨​ នៃ​ក្រមព្រហ្មទណ្ឌ​ បទ​បដិសេធ​ក្នុង​ការ​ចូលខ្លួន​នេះ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ ខែ​ ទៅ​ ៦​ ខែ​៕

Share

Image
Image
Image