en     km
en     km

មន្ត្រី​ CNRP៖​ ប្រធាន​កិច្ចការបរទេស​ សភា​អា​មេ​រិ​ក​ ស្នើ​ឱ្យ​សម្ដេច​ ហ៊ុន​ សែន​ បញ្ឈប់​ ការ​គាបសង្កត់​បក្ស​ប្រឆាំង​

Share

ភ្នំពេញ៖ អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី​ មួរ​ សុខ​ហួរ​ នៅ​ថ្ងៃ​ព្រ​ហ្ប​ត្ដិ​ ទី​ ០៨​ កញ្ញា​ នេះ​បាន​ថ្លែង​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​ថា​ បក្ស​ប្រឆាំង​បាន​ទទួល​លិខិត​មួយ​ ដែល​លិខិត​នោះ​ជា​របស់​លោក​ អេ​ដ​ រ៉​យ​ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ នៃ​សភា​សហរដ្ឋអាមេរិក​ សរសេរ​ជូន​ទៅ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​មាន​អត្ថន័យ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​។​

អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី​ មួរ​ សុខ​ហួរ​
អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី​ មួរ​ សុខ​ហួរ​

​លោកស្រី​ថា​ តាម​រយៈ​លិខិត​នេះ​តំណាងរាស្ត្រ​អា​មេ​រិ​ក​ បាន​ទទូច​ឲ្យ​គណបក្សកាន់អំណាច​ ទម្លាក់​ចោល​បទ​ចោទ​ទាំង​ប៉ុន្មាន​លើ​លោក​ កឹ​ម​ សុខា​ ដែល​លោក​ អេ​ដ​ រ៉​យ​ មើលឃើញ​ថា​ គឺជា​រឿង​នយោបាយ​។​

​ប៉ុន្ដែ​គណបក្សកាន់អំណាច​យល់​ថា​ ការ​លើក​ឡើង​នេះ​គឺ​ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង​ ហើយ​ជា​ការ​យល់​ឃើញ​ដោយ​លំអៀង​ទៅ​រក​បក្ស​ប្រឆាំង​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​លោកស្រី​ មួរ​ សុខ​ហួរ​ អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ដូចនេះ​ទៅ​កាន់​វេទិកា​ អ្នកគាំទ្រ​ របស់​បក្ស​ប្រឆាំង​ ដែល​មក​ជួបជុំ​គ្នា​នៅ​ស្នាក់​ការ​កណ្ដាល​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ នៅ​ព្រឹក​ថ្ងៃ​ព្រ​ស្ប​តិ្ត​ទី​ ០៨​ កញ្ញា​។​

​តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​រូប​នេះ​បន្ដ​ថា​ កាលពី​ថ្ងៃ​ទី​ ០៧​ ខែ​ កញ្ញា​ ម្សិលមិញ​ លោក​ អេ​ដ​ រ៉​យ​ បាន​សរសេរ​លិខិត​ ជូន​ទៅ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​បញ្ជាក់​អត្ថន័យ​ថា​ ចាប់តាំងពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ លោក​ បាន​ទទួល​របាយការណ៍​ ជា​បន្ដបន្ទាប់​ស្ដី​ពី​ កា​រំលោភសិទ្ធិ​មនុស្ស​ ការ​រំលោភសិទ្ធិ​ អ្នកនយោបាយ​ ការ​ចាប់ចង​ និង​ ហិង្សា​ វាយដំ​ លើ​អ្នកតំណាង​រាស្ដ្រ​ ជាដើម​។​

​លោក​ អេ​ដ​ រ៉​យ​ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស
​លោក​ អេ​ដ​ រ៉​យ​ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស

បន្ថែម​លើ​នេះ​លោកស្រី​ថា​លោក​ អេ​ដ​ រ៉​យ​ ថា​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​បន្ដ​យាយី​ ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ដូច​ជា​លោក​ សម​ រ​ង្ស៊ី​ ហើយ​មិនតែប៉ុណ្ណោះ​ក៏​បាន​យាយី​លើ​លោក​ កឹ​ម​ សុខា​ ថែម​ទៀត​ផង​ ដែល​លោក​ថា​ទ​ង្វើ​នេះ​គឺជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ស្របច្បាប់​។​

​បើ​តាម​ការ​ថ្លែង​របស់​លោកស្រី​ មួរ​ សុខ​ហួរ​ លោក​ អេ​ដ​ រ៉​យ​ ថា​ ទ​ង្វើ​របស់​តុលាការ​កាត់ទោស​លោក​ កឹ​ម​ សុខា​ គឺជា​រឿង​នយោបាយ​ ដែល​មិន​អាច​ទទួលយក​បាន​ ហើយ​គណបក្សកាន់អំណាច​ត្រូវ​ទម្លាក់​ចោល​ បទ​ចោទ​លើ​ លោក​ កឹ​ម​ សុខា​ ទាំងស្រុង​។​

​លោកស្រី​ មួរ​ សុខ​ហួរ​៖«​គណបក្ស​ប្រជាជន​កម្ពុជា​ តែងតែ​និយាយ​ថា​លទ្ធិប្រជាធិបតេយ្យ​ នៅ​ប្រទេស​កម្ពុជា​ ដើរ​រលូន​ហើយ​ ហើយ​គណបក្ស​នេះ​តែងតែ​ថា​ ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​ គោរព​សិទ្ធិ​សេរីភាព​ ពលរដ្ឋ​ខ្មែរ​ ហើយ​តែងតែ​និយាយ​ថា​ ករណី​នៅ​តុលាការ​ទាំង​ប៉ុន្មាន​ ករណី​បុគ្គល​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​ទាំង​អន្ដរជាតិ​ ទាំង​អ្នក​សង្កេតការណ៍​តំបន់​ យល់​ឃើញ​ថា​គឺ​ផ្ទុយ​ពី​ការ​អះអាង​របស់​គណបក្សកាន់អំណាច​បច្ចុប្បន្ន​ »​។​

​ទន្ទឹម​នឹង​នេះ​ ដែរ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ មួយ​ដោយ​ទាមទារ​ឲ្យ​ បញ្ឈប់​ការ​ជំនុំ​ជម្រះក្ដី​ ទៅ​លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹ​ម​ សុខា​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​ ០៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦​ នេះ​ ដោយ​បក្ស​ប្រឆាំង​នេះ​ថា​ជា​ទ​ង្វើ​ខុសច្បាប់​ បំពាន​នីតិវិធី​ច្បាប់​ និង​រំលោភ​លើ​គោលការណ៍​រដ្ឋធម្មនុញ្ញ​ ស្ដី​ពី​អភ័យឯកសិទ្ធិ​សភា​។​

​ជុំវិញ​លិខិត​របស់​លោក​ អេ​ដ​ រ៉​យ​ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ នៃ​សភា​សហរដ្ឋអាមេរិក​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ដ​ បាន​ផ្ដល់​បទ​សម្ភាសន៍​

​មក​កាន់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​ ០៨​ កញ្ញា​ នេះ​ថា​ ការ​ចោទប្រកាន់​នេះ​គឺជា​ ការ​លាប​ព​ណ៍​ លើ​គណបក្សកាន់អំណាច​ ព្រោះ​បរទេស​ ទាំងនោះ​សុទ្ធសឹងតែ​ជា​ក្រុម​តែ​មួយ​ ជាមួយ​បក្ស​ប្រឆាំង​។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បន្ដ​ថា​ រឿង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​គឺ​បរទេស​គ្មាន​សិទ្ធិ​ដើម្បី​ចូល​មក​លូកដៃ​បាន​ឡើយ​ ។​

​លោក​ សុខ​ ឥ​សាន្ដ​៖​ «​អាហ្នឹង​វា​គ្មាន​រឿង​អី​ប្លែក​ទេ​ ហើយ​ថ្មីៗ​នេះ​ ប្រែ​ត​ អា​ដាម​ ក៏​បាន​និយាយ​ដែរ​ថា​ មានការ​គៀបសង្កត់​ការ​រំលោភសិទ្ធិ​មនុស្ស​ ឲ្យ​មានការ​បោះបង់​ ប៉ុន្ដែ​ហ្នឹង​ជា​រឿង​ នីតិវិធី​ របស់​តុលាការ​តើ​ យើង​មាន​លក្ខណៈ​អី​ទៅ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ របស់​តុលាការ​»​។​

​សូម​ជម្រាប​ថា​សមាជិក​ សភា​អា​មេ​រិ​ក​ រូប​នេះ​គឺជា​អ្នក​ផ្ដូ​ច​ផ្ដើម​ ឲ្យ​មាន​ដំណោះស្រាយ​លេខ​ ២២៨​ ដែល​ជា​សេចក្ដីសម្រេច​មួយ​ថ្កោលទោស​ ការ​រំលោភសិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ ហើយ​ដំណោះស្រាយ​នេះ​ត្រូវ​គេ​រំពឹង​ថា​ សភា​អា​មេ​រិ​ក​ នឹង​ ពិនិត្យ​អនុម័ត​ឆាប់ៗ​នេះ​៕

Share

Image
Image
Image