en     km
en     km

យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​ខេត្ត​ព្រះ​សីហ​នុ​ និង​ការងារ​សុវត្ថិភាព​ចរាចរណ៍​

Share

​អត្ថបទ​ជំនួយស្មារតី​សម្រាប់​អ្នក​សារ​ព័ត​មាន​

​ក្រុង​កំពង់សោម​៖ វគ្ក​បណ្ដុះបណ្ដាល​ស្ដី​ពី​សុវត្ថិភាព​ចរាចរណ៍​ដល់​ យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ព្រមទាំង​មន្ត្រី​ដែល​បាន​អញ្ជើញមក​ពី​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ព្រះ​សីហ​នុ​ សរុប​ចំនួន​៣០​រូប​ ត្រូវ​បាន​ធ្វើ​នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ ចាប់ពី​ថ្ងៃ​ទី​ ៨​ ដល់ទី​៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​។​

វគ្កបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាពចរាចរណ៍ដល់ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា
លោក យ៉ូវ ខេមរា អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តព្រះសីហនុ

​មាន​វត្តមាន​ជា​គណអធិបតី​ក្នុង​ពិធី​បើក​វគ្គ​នាំ​ព្រឹក​ថ្ងៃ​ទី​ ៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ មាន​ លោក​ យ៉ូ​វ​ ខេមរា​ អនុប្រធាន​ប្រចាំការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​ លោក​វរសេនីយ៍ឯក​ អ៊ី​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ លោក​ ខឹ​ម​ សុផល​ ប្រធាន​គម្រោង​សុវត្ថិភាព​ចរាចរណ៍​ កាកបាទក្រហមកម្ពុជា​  លោក​ មាស​ ចាន់​ឌី​ តំណាង​អង្គការ​ IARD​ ព្រមទាំង​មន្ដ្រី​កាកបាទក្រហមកម្ពុជា​ និង​តំណាង​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ និង​អ្នក​យក​ព័ត​មាន​ជា​ច្រើន​រូប​ទៀត​ ដែល​ញ៉ាំង​ពិធី​នេះ​ឲ្យ​នេះ​មាន​សភាព​អធិកអធម​គួរ​ជាទី​ចាប់អារម្មណ៍​។​ មាន​ប្រសាសន៍​ក្នុង​ពេល​នោះ​ លោក​ យ៉ូ​វ​ ខេមរា​ បាន​ថ្លែង​រៀបរាប់​ពី​ផលវិបាក​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​យាយី​ដល់​សេចក្ដីសុខ​របស់​ប្រជាពលរដ្ឋ​ ការ​ខាតបង់​ដល់​ធនធានមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការ​រីក​ចម្រើន​របស់​សេដ្ឋកិច្ចជាតិ​។​

youth8-1លោក​ ខឹ​ម​ សុផល​  ប្រធាន​ប្រធាន​គម្រោង​សុវត្ថិភាព​ចរាចរណ៍​ កាកបាទក្រហមកម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​ឲ្យ​អ្នក​យក​ព័ត​មានបាន​ដឹង​ថា​ ការ​រៀបចំ​វគ្គ​នេះ​គឺ​មាន​បំណង​ធំៗ​ចំនួន​បី​គឺ​ទី​មួយ​ អ្នកចូលរួម​ទទួល​បាន​ព័ត​មាន​បន្ថែម​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​ ទី​ពីរ​គឺ​អ្នកចូលរួម​បានដឹង​បន្ថែម​អំពី​ហានិភ័យ​នានា​ដែល​បណ្ដាល​មក​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​និង​វិធី​បញ្ចៀស​ខ្លួន​ពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ និង​ទី​បី​ អ្នកចូលរួម​អាច​យក​ចំណេះដឹង​ទៅ​បណ្តុះបណ្តាល​ និង​ផ្សព្វផ្សាយ​បន្ត​នៅ​តាម​មន្ទីរ​ តាម​សាលារៀន​ សហគមន៍​ នា​¬​ឧិ​កាស​ផ្សេងៗ​ទៀត​ដែល​អាច​ធ្វើ​បាន​។​ នេះ​គឺជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ផ្សេង​ទៀត​ដែល​សស​យក​ ខេត្តព្រៃវែង​បាន​ធ្វើ​ដើម្បី​បង្កើន​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។​ កិច្ចសហការ​ជាមួយនឹង​កាកបាទក្រហមកម្ពុជា​ក្នុង​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​លើក​នេះ​ យើង​សង្ឃឹមថានឹង​ជួយ​ឲ្យ​យុវជន​ ស​ ស​ យ​ ក​ មានការ​យល់​ដឹង​បន្ថែម​ពី​អ្វី​ដែល​យើង​មាន​ស្រាប់​ និង​យកចំណេះ​ដឹង​នេះ​ទៅ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ កាត់​បន្ថយ​គ្រោះថ្នាក់​ ការ​ខាតបង់​ទ្រព្យ​ និង​អាយុ​ជិ​វិត​ប្រជាពលរដ្ឋ​យើង​ ដើម្បី​រួមចំណែក​បំបាត់​ភាព​ក្រីក្រ​មួយ​ចំណែក​ដែល​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។​

​បើ​តាម​របាយការណ៍​នៃ​ប្រព័ន្ធ​ព៌​ត​មាន​ជន​រង​គ្រោះ​ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ចេញផ្សាយ​ដោយ​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បញ្ជាក់​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥​មាន​ចំនួន​ ២​ ២៣១​នាក់​ ពោល​គឺ​មានការ​កើនឡើង​ចំនួន​៥​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ដែល​ពេល​នោះ​ចំនួន​អ្នក​ស្លាប់មាន​តែ​ ២​ ២២៦​នាក់​។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​អាច​ជា​សកម្មភាព​មួយ​ក្នុង​ការ​រួមចំណែក​ក្នុង​ការ​ជួយ​ឲ្យ​ការ​សម្រេច​តាម​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​២០១១-​ ២០២០​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​ថយ​ចុះ​៥០%​តាម​ការ​កំណត់​ មាន​ន័យ​ថា​ ប្រសិនជា​អាច​សម្រេច​បាន​នោះ​នឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ចំនួន​៣៧៥០​នាក់​។​

​ លោក​ រ័​ត្ន​ វាសនា​ សមាជិក​លេខាធិការដ្ឋាន​ សសយក ​ខេត្ត​
លោក​ រ័​ត្ន​ វាសនា​ សមាជិក​លេខាធិការដ្ឋាន​ សសយក ​ខេត្ត​
លោក​ រ័​ត្ន​ វាសនា​ សមាជិក​លេខាធិការដ្ឋាន​ សសយក ​ខេត្ត​ ដែល​មាន​វត្តមាន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​បញ្ចា​ក់ថា​លោក​មិន​ចង់​ព្ញ​ មិន​ចង់​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​ ត្បឹ​តវា​នាំ​ឲ្យ​មានការ​តក់ស្លុត​និង​សោកសៅ​ជា​ខ្លាំង​។​ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ពី​អ្នកបើកបរ​ស្រវឹង​កើតឡើង​គ្មាន​លោះ​ថ្ងៃ​ ម្នាក់ៗ​ដឹង​ថា​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​ជា​បញ្ហា​ធំ​ ប៉ុន្ដែ​ពួក​គេ​នៅ​តែ​ផឹក​ហើយ​បន្ត​បើកបរ​ដដែល​។​ លោក​គឹ​ត​ថា​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ ត្រូវ​តែ​មានការ​តាំងចិត្ត​ និង​ចូលរួម​អនុវត្ត​ពី​មនុស្ស​គ្រប់​រូប​ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​។​ ដោយហេតុ​នេះ​ លោក​មាន​បំណង​ផ្ទាល់ខ្លួន​ថា​ នឹង​យក​ព័ត​មាន​និង​ចំណេះដឹង​ទទួល​បាន​ពី​វគ្គ​នេះ​ ជា​ពិសេស​អំពី​ផលវិបាក​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ទៅ​ផ្ព្វ​ផ្សាយ​បន្ត​ដល់​អ្នក​ផ្សេង​ដែល​មិន​ទាន់​បានដឹង​ និង​ព្យាយាម​ពន្យល់​ឲ្យ​គេ​ប្ដូរ​ការ​គឹ​ត​ ប្ដូរ​ទម្លាប់​មិនល្អ​និង​ឈប់​បន្ដ​បើកបរ​ក្រោយ​ពេល​ទទួលទាន​គ្រឿង​ស្រវឹង​។​ លោក​ចង់​ឲ្យ​មាន​វប្ប​ធ៌​ម​មិន​បើកបរ​ក្រោយ​ពេល​ពិសារ​គ្រឿង​ស្រវឹង​ កើតឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំងអស់​គ្នា​។​

​គួរ​រម្លឹក​ថា​ ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ គម្រោង​សុវត្ថិភាព​ចរាចរណ៍​ របស់​កាកបាទក្រហមកម្ពុជា​បាន​ទទួល​ការ​គាំទ្រ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ពី​អង្គការ​ IARD​  ក្នុង​ការ​អនុវត្ត​គម្រោង​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​រួច​ហើយ​គឺ​ រាជធានី​ភ្នំពេញ​ ខេត្តកណ្ដាល​ ខេត្តកំពង់ស្ពឺ​  ខេត្តកំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​។​ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ កាកបាទក្រហមកម្ពុជា​ក៏​បន្ត​ពង្រីក​ដល់​បី​ខេត្ត​ថ្មី​ទៀត​ គឺ​ខេត្តព្រៃវែង​   ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្តសៀមរាប​ ដែល​មាន​អត្រា​រងគ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​។​ ការ​បណ្ដុះបណ្ដាល​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​បាន​រៀបចំ​រួច​ហើយ​នៅ​ក្នុង​ខេត្តកំពង់ចាម​ ព្រៃវែង​ ហើយ​ពេល​នេះ​ធ្វើ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ជា​បន្ទាប់​ទៅ​ទៀត​គម្រោង​នឹង​បណ្ដុះបណ្ដាល​នៅ​ខេត្តសៀមរាប​នា​ពេល​ឆាប់ៗ​ខាង​មុខ​។​

​សម្រាប់​ព័ត​មាន​បន្ថែម​
​លោក​ ខឹ​ម​ សុផល​
​ទូរ​សព្ទ័​  078​ 53​ 54​ 06

Share

Image
Image
Image