ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន៨ បានសម្ដែងការ សោកស្ដាយចំពោះ សន្ដិសុខ នៃការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យមួយចំនួន។
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល ចុះផ្សាយថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថាពួកគេមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះបញ្ហាសន្ដិសុខរបស់ប្រជាពលរដ្ឋ ដែលត្រូវទៅចុះឈ្មោះបោះឆ្នោត ចំពេលមានការចល័តទ័ព និង ការដាក់របាំងបិទផ្លូវ។
អង្គការសង្គមស៊ីវិលទាំងនោះ បានហៅសកម្មភាពទាំនេះថា គឺជារូបភាពមួយដែល អាចមានការប៉ះពាល់ដល់អារម្មណ៍ និងសេរីភាព ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងការទៅចុះឈ្មោះបោះឆ្នោត ។
អង្គការសង្គមស៊ីវិល ក៏បានសំនូមពរដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សូមជួយការពារសន្ដិសុខ និងភាពសុខដុមនីយកម្ម ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងការចុះឈ្មោះបោះឆ្នោត ដោយមិនមានការរំខាន និងការភិតភ័យ។
សូមជម្រាបថាអង្គការសង្គមស៊ីវិលចំនួន៨ នេះរួមមាន សមាគមអាដហុក អង្គការលីការដូ អង្គការនិកហ្វិច អង្គការខុមហ្វ្រែល អង្គការ PDP- Center ក្រុមការងារសិទ្ធិលំនៅដ្ឋាន អង្គការ CISA និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស៕