en     km
en     km

តួ​ក​គី​ ត្រៀម​បោសសំអាត​ទីក្រុង​របស់​ពួក​ IS​ នៅ​ស៊ី​រី​

Share

ភ្នំពេញ៖ ប្រធានាធិបតី​ តួ​ក​គី​ Recep​ Tayyip​ Erdogan​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ កងទ័ព​តួ​ក​គី​ និង​សហរដ្ឋអាមេរិក​ បាន​ត្រៀម​រួច​ហើយ​ ដើម្បី​ចូល​កាន់កាប់​ ទីក្រុង​ ដ៏​រឹង​មាំ​មួយ​ របស់​សកម្មជន​ប្រយុទ្ធ​ IS​ គឺ​ទីក្រុង​ Raqqa​។​

is
​លោក​ Erdogan​ បាន​និយាយ​ថា​ ប្រធានាធិបតី​អា​មេ​រិ​ក​ បាន​សាទរ​ហើយ​សន្យា​ចូលរួម​ ប្រឆាំង​និង​ពួក​សកម្មប្រយុទ្ធ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ការ​សន្ទនា​រវាង​មេដឹកនាំ​តួ​ក​គី​ និង​សហរដ្ឋអាមេរិក​ ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ គឺ​នៅ​ខណៈ​ដែល​លោក​ អូ​បា​ម៉ា​ កំពុង​ចូលរួម​កិច្ចប្រជុំ​នៃ​ប្រទេស​ជឿនលឿន​ G20​ នៅ​ប្រទេស​ចិន​។​ លោក​ Erdogan​ បន្ដ​ថា​ តួ​ក​គី​ នឹង​លុកលុយ​បាន​យ៉ាង​ឆាប់​បំផុត​។​

​តាម​ប្រភព​ដដែល​ កងទ័ព​តួ​ក​គី​ បាន​ទៅ​ដល់​ព្រំដែន​ប្រទេស​ស៊ី​រី​ រួច​ទៅ​ហើយ​។​
​ប្រទេស​តួ​ក​គី​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ចាប់តាំងពី​ឆ្នាំ​២០១១​ មក​  ដែល​បណ្ដាល​ឱ្យ​ជន​ ស៊ី​វិល​ ស្លាប់​រាប់​សែន​ និង​ជា​ច្រើន​លាន​នាក់​ទៀត​ក្លាយជា​ជនភៀសសឹក​។​

​ប៉ុន្ដែ​ប្រទេស​ឥ​ស្លា​ម​មួយ​នេះ​ បាន​ធ្លាក់​ក្នុង​ស្ថានភាព​អាក្រក់​ថែម​ទៀត​នោះ​ ដោយសារ​តែ​ ពួក​សកម្មប្រយុទ្ធ​ IS​ បាន​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​សន្ដិភាព​របស់​ប្រទេស​នេះ​៕​
​ប្រភព​:BBC

Share

Image
Image
Image