en     km
en     km

​ចិន​ចង់ឱ្យ​ចំណងទាក់ទង​ ទ្វេភាគី​ជាមួយ​កម្ពុជា​ រឹង​មាំ​ខ្លាំង​ថែម​ទៀត​

Share

​នាយក​រដ្ឋមន្ដ្រី​ចិន​ លោក​ Li​ Keqiang​ បាន​និយាយ​ថា​ ចិន​ ចង់​ឃើញ​កិច្ច​សហប្រតិបត្តិការ​និង​ការ​ដោះ​ដូរ​ នៃ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ កាន់តែ​រឹង​មាំ​ និង​ស៊ីជម្រៅ​ថែម​ទៀត​។​

 

hunsen-china
​លោក​ Li​ Keqiang​ បាន​ធ្វើ​កំណត់សំគាល់​ដូចនេះ​ ក្នុង​ជំនួប​ជាមួយ​សម​ភាគី​កម្ពុជា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ក្រោយ​នៃ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ី​ខាងកើត​ ជាមួយ​មេដឹកនាំ​ នៃ​សមាគម​ អាស៊ាន​ នៅ​ទីក្រុង​វៀង​ច័ន្ទ​ ប្រទេស​ឡាវ​ កាលពី​ថ្ងៃ​ពុធ​ទី​០៧​ កញ្ញា​។

​លោក​ Li​ Keqiang​ បាន​បន្ថែម​ថា​ ៖«​ចិន​ និង​កម្ពុជា​ ជា​មិត្ត​ ជា​ដៃគូ​ ជា​ប្រទេស​ជិតខាង​ដ៏​ល្អ​ ហើយ​ចិន​ ខិតខំ​ប្រឹងប្រែង​គាំទ្រ​កម្ពុជា​ គឺ​ ដើម្បី​ជា​រដ្ឋ​នៃ​អធិបតេយ្យ​ ឯករាជ្យ​ ស្ថេ​រ​ភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​»​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ ចិន​ស៊ិ​ន​ហួរ​ មេដឹកនាំ​ចិន​ក៏​បាន​បង្ហាញ​ សង្ឃឹម​ផង​ដែរ​ថា​ ប្រទេស​ទាំង​ពីរ​ អាច​ធ្វើ​អោយ​មានការ​រីក​ចំរើន​ពិតៗ​នៅ​ក្នុង​ វិស័យ​ពាណិជ្ជកម្ម​  កសិកម្ម​ ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​ ការ​អប់រំ​ និង​ទេសចរណ៍​។​

​ចំណែក​សម​ភាគី​កម្ពុជា​វិញ​ សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​កោតសរសើរ​ ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ចិន​ ដែល​ជួយ​ធ្វើ​អោយ​មាន​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ និង​ជីវភាព​ប្រជាជន​ កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ បន្ដ​ថា​ កម្ពុជា​មាន​ឆន្ទៈ​ ដើម្បី​ចូលរួម​ជាមួយ​ប្រទេស​ចិន​ បង្កើន​ការ​ដោះ​ដូរ​ នៃ​កិច្ច​សហប្រតិបត្តិការ​ គ្រប់​វិស័យ​ ទាំងអស់​ ដោយ​ធ្វើ​យ៉ាងណា​អោយ​ទំនាក់ទំនង​ចិន​ និង​អាស៊ាន​កាន់តែ​ប្រសើរ​៕ប្រភព: ចិន​ស៊ិ​ន​ហួ

Share

ព័ត៌មានទាក់ទង

Image