en     km
en     km

កា​ណា​ដា​ បដិសេធ​ ព័ត៌មាន​មួយ​ថា​ បាន​ផ្ដល់​ជំនួយ​ឱ្យ​កម្ពុជា​

Share

​ភារធារី​ ស្ថានទូត​កា​ណា​ដា​ ប្រចាំ​ប្រទេស​កម្ពុជា​ លោក​ Francis​ Huot​ មាន​ប្រសាសន៍​ថា​ គឺជា​កំហុស​នៃ​ការ​ធ្វើ​សេចក្ដីរាយការណ៍​ របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​មួយ​ ដែល​ថា​ រដ្ឋាភិបាល​កា​ណា​ដា​ បាន​ផ្ដល់​ប្រាក់​ជំនួយ​បន្ថែម​ដល់​ប្រទេស​កម្ពុជា​នោះ​។​

canada-flage1​ភារធារី​ ស្ថានទូត​កា​ណា​ដា​ បាន​បញ្ជាក់​ដូចនេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ជំនួប​មួយ​រវាង​រដ្ឋមន្ដ្រី​ការ​បរទេស​ កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ និង​សម​ភាគី​ប្រទេស​កា​ណា​ដា​ លោក​ Stéphane​ Dion​ កាលពី​ថ្ងៃ​ម្សិលមិញ​ នៅ​ទីស្ដីការ​ក្រសួងការបរទេស​កម្ពុជា​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​។​

​អ្នក​ ការទូត​ កា​ណា​ដា​ រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Stéphane​ Dion​ នៅ​កម្ពុជា​ គឺ​ប្រទេស​កា​ណា​ដា​មិន​បាន​ព្រមព្រៀង​ ណាមួយ​ ឱ្យមក​ដល់​កម្ពុជា​នោះ​ទេ​។​

​ជាមួយ​គ្នា​ដែរ​ លោក​ ភារធារី​ ស្ថានទូត​កា​ណា​ដា​ បាន​បញ្ជាក់​ថា​ ប្រទេស​កា​ណា​ដា​ មិន​មាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា​ លើ​គំរោង​ជំនួយ​ទ្វេភាគី​នោះ​ទេ​។​ ប៉ុន្ដែ​កា​ណា​ដា​ បាន​ចូលរួម​ជាមួយ​និង​សហគមន៍​ អន្ដរជាតិ​ជា​ច្រើន​ទៀត​ ដើម្បី​ផ្ដល់​ជំនួយ​មក​ឱ្យ​ប្រទេស​កម្ពុជា​។​

​តែ​យ៉ាងណា​ក៏​ដោយ​ សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួងការបរទេស​កម្ពុជា​ បាន​បញ្ជាក់​ថា​ លោក​ រដ្ឋមន្ដ្រី​ Stéphane​ Dion​ បាន​ចាប់អារម្មណ៍​ចំពោះ​ ការ​ផ្ដល់​ជំនួយ​សម្រាប់​សកម្មភាព​ ដោះ​មីន​នៅ​កម្ពុជា​។​

​សូម​រម្លឹក​ថា​ លោក​ រដ្ឋមន្ដ្រី​ Stéphane​ Dion​ មុន​និង​ជួប​សម​ភាគី​កម្ពុជា​ លោក​បាន​ជួប​ជាមួយ​និង​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ក្នុង​ជំនួប​នោះ​ លោក​ Stéphane​ បាន​ទទួល​ការ​ជំរុញ ពី​មេដឹកនាំ​គណបក្សប្រឆាំង​ អោយ​ជួយ​គាបសង្កត់​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​គោរព​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង