en     km
en     km

បុរស​ជប៉ុន​ម្នាក់​ សម្រេច​ឱ្យ​កូន​ច​ញ្ចឹ​ម​នៅ អាយុ​១០១​ឆ្នាំ​

Share

ជប៉ុន៖ ជនជាតិ​ជប៉ុន​ជា​អំបូរ​មនុស្ស​ មាន​អាយុ​ច្រើន​ជាងគេ​បង្អស់​ នៅ​លើ​ពិភពលោក​។​ អ្នកខ្លះ​មាន​អាយុ​ជាង​១១០​ឆ្នាំ​បាន​ស្លាប់​។​ ​បុរស​ម្នាក់​ឈ្មោះ​ Fukutaro​ Fukui​ បាន​សម្រេច​ ចូល​និវត្តន៍​នៅ​អាយុ​១០១​ឆ្នាំ​ ពី​ការងារ​ជា​ស្មៀន​នៃ​ក្រុមហ៊ុន​ឆ្នោត​ Tokyo​ Takara​ Shokai​។​

លោកតា អាយុ ១០១ ឆ្នាំ ឈ្មោះ Fukutaro Fukui
លោកតា អាយុ ១០១ ឆ្នាំ ឈ្មោះ Fukutaro Fukui

​តាម​គេហទំព័រ​ Asian​ Review​ លោកតា​ Fukutaro​ Fukui​ បាន​ចាក​ចេញពី​ការងារ​មួយ​ របស់​ក្រុមហ៊ុន​សន្តិសុខ​ គឺ​នៅ​ពេល​លោក​អាយុ​ ៧០​ឆ្នាំ​ ដែល​ជា​ពេលវេលា​ ត្រូវ​ចូល​និវត្តន៍​។​ប៉ុន្តែ​ លោកតា​ បាន​សម្រេច​បន្តការងារ​ថ្មី​មួយទៀត​ គឺជា​ស្មៀន​ម្នាក់​របស់​ ក្រុមហ៊ុន​ឆ្នោត​ Tokyo​ Takara​ Shokai​។​ លោកតា​បាន​ធ្វើ​ការងារ​នេះ​ បាន​៣១​ឆ្នាំ​ ទើប​ សម្រេច​ចូល​និវត្តន៍​ដោយនៅ​អាយុ​១០១​ឆ្នាំ​។​

​តាម​ Asian​ Review​   បច្ចុប្បន្ន​ លោកតា​ Fukutaro​ Fukui​ មាន​អាយុ​១០៤​ឆ្នាំ​។​

​លោកតា​ វ័យ​១០៤​ឆ្នាំ​រូប​នេះ​ ជា​ពលរដ្ឋ​ រស់នៅ​សង្កាត់​ Chigasaki​ ជាយ​រាជធានី​តូ​ក្យូ​។​

​លោកតា​ Fukutaro​ Fukui៖«​វា​មិន​មាន​បញ្ហា​អ្វី​ទេ​ សម្រាប់​ខ្ញុំ​ ចំពោះ​អ្វី​ដែល​យើង​សម្រេច​បាន​ ឬ​ ត្រូវ​បាន​គេ​លើកទឹកចិត្ត​។​ ខ្ញុំ​ធ្វើ​ការងារ​នេះ​ ព្រោះ​វា​ជា​សភាវគតិ​របស់ខ្ញុំ​»​។​ ប្រភព: Asian​ Review​

Share

Image
Image
Image