en     km
en     km

​ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ សម្ដែង​វិប្បដិសារី​ចំពោះ​ការ​ស្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ (មានវីដេអូ)

Share

ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ មាន​សង្ឃដីកា​នៅ​ថ្ងៃ​ទី​ ០៤​ កញ្ញា​ ឆ្នាំ​២០១៦​ ថា​ មរណភាព​ លោក​បណ្ឌិត​ កែម​ ឡី​ គឺជា​កំហុស​ព្រះ​អង្គ​និង​លោក​បណ្ឌិត​ ដែល​គិត​ខុស​ដោយ​គិត​ថា​ត្រឹមតែ​ចាប់​ដាក់គុក​។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​
​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​ទិញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គណនី​បណ្តាញ​សង្គម​ នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ របស់​ព្រះ​អង្គ​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​ទី​៦​កញ្ញា​នេះ​។​

​ព្រះ​អង្គ​មាន​សង្ឃដីកា​ដូចនេះ​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក​។​ ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មាន​ថេរ​ដីកា​បន្ត​លើក​ឡើង​ពី​ផល​លំបាក​ ក្នុង​កំឡុង​ពេល​រៀបចំ​ពិធី​បុណ្យសព​លោក​បណ្ឌិត​ផង​ដែរ​។​

​ព្រះ​អង្គ​ថា​ ការ​នៅ​រស់​គេ​គំរាម​ គេ​ប្រមាថ​ ដល់​ពេល​ស្លាប់​ទៅ​ គេ​ ប្រមាថ​ទៀត​ ដោយ​គេ​ថា​ សព​ លោក​ បណ្ឌិត​ កែម​ ឡី​ បាន​ស្អុយ​ហើយ​ ដោយ​មិន​អាច​ទុក​យូរ​បាន​ទៀត​ទេ​។​

​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ កណ្តាល​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​២០១៦​។​ សព​លោក​ បណ្ឌិត​ ត្រូវ​បាន​ដំកល់​ធ្វើបុណ្យ​បាន​១៥​ថ្ងៃ​នៅ​វត្ត​ពោធិ​យា​រាម​ ហៅ​វត្ត​ចាស់​ នៅ​សង្កាត់​ជ្រោយចង្វារ​។​

​នៅ​ថ្ងៃ​ទី​២៤​កក្កដា​ សព​ លោក​ បណ្ឌិត​ បាន​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​ នៅ​ខេត្តតាកែវ​ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ហែ​ និង​អម​តាម​ផ្លូវ​រាប់​ម៉ឺន​សែន​នាក់​។​ មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជិត​២​ខែ​ហើយ​ ដែល​ អាជ្ញាធរ​នៅ​មិន​ទាន់​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​ ពី​រូបភាព​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​នោះ​ទេ​។​ ខ្មាន់កាំភ្លើង​ម្នាក់​ ហៅ​ឈ្មោះ​ខ្លួនឯង​ថា​ ជួប​ សម្លាប់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​៕

Share

ព័ត៌មានទាក់ទង

Image