en     km
en     km

ព្រះ​នាង​ជ័យ​រាជទេវី​ និង​ព្រះ​នាង​ឥន្ទ្រ​ទេវី​ គឺជា​កម្លាំងចិត្ដ​ធ្វើ​ឲ្យ​ស្វាមីដឹកនាំ​ប្រទេស​​ប្រកបដោយ​ព្រហ្ម​វិហារធម៌​?

Share

​ភ្នំពេញ​៖​ សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ឲ្យ​ដឹង​ថា​ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​ ៧​ បាន​ធ្វើ​ឲ្យ​សម័យ​អាណាចក្រ​អង្គរ​មាន​ភាព​រុងរឿង​ និង​ រីក​ចម្រើន​ប្រកប ដោយ​ក្ដី​សុខ​ក្សេ​ន​ក្សាន្ដ​ ព្រោះ​មាន​អគ្គមហេសី​ពីរ​ព្រះ​អង្គ​ស្ថិត​នៅ​ជា​កម្លាំងចិត្ដ​ និង​ ផ្ដល់​មតិយោបល់​ជូន​ស្វាមី​ប្រកបដោយ​ព្រហ្ម​វិហារធម៌​

រូបភាពពីGoogle
រូបភាពពីGoogle

​លោក​ វង់​ សុធា​រ៉ា​ សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា​ តាម​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​បាន​បង្ហាញ​ថា​ ព្រះ​នាង​ជ័យ​រាជទេវី​ និង​ ព្រះ​នាង​ឥន្ទ្រៈ​ទេវី​ សុទ្ធសឹងតែ​ជា​អ្នកប្រាជ្ញ​ដែល​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់​ ក្នុង​សតវត្សរ៍​ទី​ ១២​ ដែល​ព្រះ​នាង​បាន​ណែនាំ​ស្វាមី​ឲ្យ​មាន​ព្រហ្ម​វិហារធម៌​ ក្នុង​ការ​ដឹង​នាំ​ប្រទេស​ប្រកបដោយ​ទសពិធរាជធម៌​ ។​

​សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ យល់​ឃើញ​ថា​ ស្ដ្រី​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ គឺ​ដូច​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​ ៧​ ជាដើម​។​

តាម​សិលា​នៃ​ប្រាសាទព្រះខ័ន​  រូបចម្លាក់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ ត្រូវ​ឆ្លាក់​នៅ​ទីនោះ​។​ ប្រាសាទ​ដ៏​មាន​ប្ញ​ទ្ធិ​បារមី​នេះ​ ជា​ថ្នាល​បណ្ដុះបណ្ដាល​ ឬ​ជា​សាកលវិទ្យាល័យ​មួយ​នា​សម័យ​នោះ​ ដែល​ព្រះ​នាង​ជា​សាស្ត្រាចារ្យ​។​

​ជា​បន្ដ​ទៅ​នេះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ជាមួយ​លោក​សាស្ដ្រាចារ្យ​ វង់​ សុធា​រ៉ា​ ដូច​តទៅ​៖

ស្តាប់សំឡេង៖


Share

ព័ត៌មានទាក់ទង

Image