en     km
en     km

បុរស​ខ្លាំង​អាយុ ​៩២ ​ឆ្នាំ​ ហ្សិ​មបា​វ៉េ​ ថា​លោក​ក្លាយជា​ខ្មោច​ក៏​នៅ​តែ​ជា​ប្រ​ធា​ធិ​បតី​ដែរ​?

Share

ហ្សិ​ម​បា​វ៉េ​៖ ​កាលពី​ស​ប្ដា​ហ៍​មុន​ ប្រជាជន​នៃ​ប្រទេស​ ហ្សិ​ប​បា​វ៉េ​ ដែល​ស្អប់​មេដឹកនាំ​របស់​ខ្លួន​ គឺ​លោក​ប្រធានាធិបតី​ រ៉ូ​បើ​ត​ មូល​ហ្គា​បេ​(Robert​ Mugabe)​ បាន​សម្ដែង​ការ​ត្រែ​ក​អរ​ ដោយសារ​ទទួល​ដំណឹង​ពី​មន្ទីរពេទ្យ​ថា​ បុរស​ខ្លាំង​កាន់​អំណាច​ជិត​ ៤០​ ឆ្នាំ​រូប​នេះ​បាន​ស្លាប់​ហើយ​។​

 

លោក Robert Mugabe និងប្រពន្ធក្រោយរបស់លោក។រូបភាពពីBBC
លោក Robert Mugabe និងប្រពន្ធក្រោយរបស់លោក។រូបភាពពីBBC

​ដំណឹង​នេះ​បាន​ផ្សព្វផ្សាយ​ភ្លាម​ ស្រាប់តែ​ប្រជាជន​ដែល​ធ្លាប់​រង​ការ​ឈឺចាប់​នៃ​ការ​គ្រប់គ្រង​របស់​លោក​Robert​ Mugabe​ បាន​ចុះ​ដើរ​តាម​ដងផ្លូវ​នានា​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​មួយ​នេះ​ ជា​ពិសេស​នៅ​រដ្ឋធានី​ ហា​រ៉ា​រ៉េ​(HARARE)​ ដោយ​ពួក​គេ​បាន​សម្ដែង​ការ​សប្បាយ​រីករាយ​។​

​ចំណែក​អ្នកលេង​បណ្ដាញ​សង្គម​ ក៏​ចាប់ផ្ដើម​បញ្ចេញមតិ​ដែរ​។​ អ្នកខ្លះ​សរសេរ​បែប​ចំអក​ថា​ គួរ​បន្ត​កាន់​អំណាច​ច្រើន​ឆ្នាំ​ទៀត​ទៅ​ ហើយ​អ្នកខ្លះ​ទៀត​ថា​កាន់​អំណាច​រហូត​ដល់​ជីវិត​ចុង​ក្រោយ​។​ ប៉ុន្តែ​បាន​តែ​ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ស្រាប់តែ​មានការ​ជូនដំណឹង​ពី​មន្ទីរពេទ្យ​មក​វិញ​ថា​ លោក​ Mugabe​ បានដឹង​ខ្លួន​វិញ​ហើយ​។​

ដំណឹង​នេះ​ ធ្វើ​ឱ្យ​អ្នកគាំទ្រ​បុរស​ខ្លាំង​រូប​នេះ​ ចុះ​ដើរ​តាម​ផ្លូវ​ម្ដង​ដោយ​ពួក​គេ​ស្រែកច្រៀង​ ប៉ុន្តែ​មិនសូវ​រំភើប​ដូច​ក្រុមប្រឆាំង​នោះ​ទេ​។​

កាលពី​ថ្ងៃ​សៅ​រិ៍​ទី​៣​ កញ្ញា​ លោក​ Robert​ Mugabe​ បាន​ត្រឡប់​ពី​ព្យាបាល​វិញ​ ហើយ​បាន​ពោល​ពាក្យ​មក​កាន់​អ្នក​សារព័ត៌មាន​ថា​៖«​អ្នក​ថា​ខ្ញុំ​ស្លាប់​។​ ជា​ការ​ពិត​ខ្ញុំ​ស្លាប់​មែន​ តែ​ខ្ញុំ​នៅ​តែ​ជា​ប្រធានាធិបតី​។​ អ្នក​ចង់ឱ្យ​ខ្ញុំ​ស្លាប់​ តែ​ខ្ញុំ​នៅ​តែ​មានជីវិត​»​។​   

អ្នក​សារព័ត៌មាន​ម្នាក់​បាន​សួរ​ខ្លួនឯង​ថា​៖«​តើ​ពួក​យើង​និយាយ​ជាមួយ​ខ្មោច​។​ ស្រាប់តែ​ លោក​ Mugabe​ បានលឺ​ ហើយ​និយាយ​ថា​ ខ្ញុំ​ពិតជា​ Mugabe»​។​

នៅ​ពេល​ដំណឹង​ថា​ Mugabe​ បាន​ស្លាប់​

បាតុករដែលបានចេញមកសម្តែងការរីករាយពេលលឺដំណឺងថា មេដឹកនាំផ្តាច់ការរបស់ខ្លួនបានស្លាប់។រូបភាពពីBBC
បាតុករដែលបានចេញមកសម្តែងការរីករាយពេលលឺដំណឺងថា មេដឹកនាំផ្តាច់ការរបស់ខ្លួនបានស្លាប់។រូបភាពពីBBC

នៅ​ពេល​ទទួល​ដំណឹង​ថា​ បុរស​ខ្លាំង​ Mugabe​ បាន​ស្លាប់​ដោយ​ជរាភាព​ ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ក៏​ចាប់ផ្ដើម​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​នានា​ នៅ​រដ្ឋធានី​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ​។​ ក្រុមប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​របស់​លោក​ Mugabe​ ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​ និង​បង្ក​ភាព​អយុត្តិធម៌​សង្គម​ដែល​មិន​អាច​កែប្រែ​បាន​ឡើយ​។​

តែ​មុន​បាតុកម្ម​ផ្ទុះ​ឡើង​ ក្រុមប្រឆាំង​ក៏​បាន​បង្កើត​ក្រុមចម្រុះ​រឹង​មាំ​មួយ​ ដើម្បី​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ដែល​គេ​ថា ការបោះឆ្នោតរបស់ប្រទេសមួយ នេះ ​មិន​មាន​ភាព​សុក្រឹត​ និង​ យុត្តិធម៌​។​ បាតុកម្ម​បាន​ប្រើ​ពេល​ជា​ច្រើន​ថ្ងៃ​ទើប​មានការ​បង្ក្រាប​។​ គេ​ថា​ Mugabe​ បាន​បញ្ជា​ឱ្យ​កងទ័ព​ស្មោះត្រង់​និង​លោក​ បង្ក្រាប​បាតុកម្ម​ហើយ​ត្រូវ​ប្ដឹង​ទៅ​តុលាការ​។​ ប្រធានាធិបតី​ Robert​ Mugabe​ បាន​ព្រមាន​ថា​៖«​ហ្សិ​ម​បា​វ៉េ​ មិនមែន​ជា​ល្បែង​នៃ​បដិវត្តន៍​អា​រ៉ាប់​នោះ​ទេ​»​។​

លោក​ Mugabe​ បាន​ប្រាប់​​តុលាការ​ ឱ្យ​ចាត់ការ​លើ​ក្រុមប្រឆាំង​​បាន​មុន​លោក​វិល​ត្រឡប់​ពី​ព្យាបាល​វិញ​។​

ការ​ឡើង​កាន់​អំណាច​របស់​ Robert​ Mugabe

លោ​ Mugabe​ បាន​ឡើង​កាន់​អំណាច​តាំងពី​ឆ្នាំ​១៩៨០​ គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​ដែល​គ្រានោះ​ លោក​មាន​ប្រជាប្រិយភាព​ជាងគេ​បើ​ធៀប​នឹង​អ្នកនយោបាយ​ដទៃ​។​ តែ​ការ​បោះ​ឆ្នោត​ក្រោយមក​ទៀត​ សន្លឹក​ឆ្នោត​គាំទ្រ​លោក​ចេះ​តែ​រួច​តូច​។​ យ៉ាងនេះ​ក្ដី​លោក​នៅ​តែ​ឈ្នះ​ ខណៈ​អ្នក​សង្កេតការណ៍​ រក​ឃើញ​ប្រព័ន្ធ​បោះ​ឆ្នោត​របស់​ប្រទេស​នេះ​ មិន​មាន​ភាព​សុក្រឹត​ឡើយ​។​ លោក​ Mugabe​  មុន​ក្លាយជា​ប្រធានាធិបតី​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។​

លោក​ត្រូវ​បាន​រក​ឃើញ​ថា​ ជា​មេដឹកនាំ​លំដាប់​ទី​ ១​ នៃ​ទ្វីបអាហ្វ្រិក​ដែល​កាន់​អំណាច​យូរ​ជាងគេ​ ហើយ​មានទ្រព្យ​សម្បត្តិ​ ១០​ លាន​ដុ​លា្ល​រអា​មេ​រិ​ក​។​ ទោះជា​លោក​មាន​អាយុ​ ៩២​ ឆ្នាំ​ក៏​ដោយ​ ក៏​លោក​នៅ​តែ​សន្យា​ថា​ នឹង​ប្រកួត​ដើម្បី​បន្ត​កាន់​តំណែង​កំពូល​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ​ទៀត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៨៕​ ប្រភព​:​ BBC​ និង​ AFP​

Share

ព័ត៌មានទាក់ទង

Image