en     km
en     km

អា​មេ​រិ​ក​ផ្តល់ជំនួយ​ឱ្យ​ឡាវ​ ៩០​ លាន​ដុល្លារ​ ដើម្បី​បោសសំអាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

Share

​ទីក្រុង​វៀង​ច័ន្ទ​៖​ សហរដ្ឋអាមេរិក​ប្រកាស​នៅ​ថ្ងៃ​អង្គា​រ៍​ទី​ ០៦​ កញ្ញា​នេះ​ថា​ ខ្លួន​នឹង​ផ្ដល់​ប្រាក់​ចំនួន​ ៩០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ លើ​ការ​បោសសំអាត​គ្រាប់​មិន​ទាន់​ផ្ទុះ​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​ ទៅ​កាន់​ប្រទេស​ឡាវ​។​ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​អស់នោះ​បាន​សម្លាប់​ និង​បង្ក​ឱ្យ​ប្រជាជន​រង​របួស​ជាង​ ២​ ម៉ឺន​នាក់​ចាប់តាំងពី​សង្គ្រាម​ឆ្នាំ​១៩៧០​មក​។​

lov&usa-thum

​តួលេខ​ជិត​ ១០០​ លាន​ដុល្លារ​ដែល​បាន​ប្រកាស​ផ្តល់​ឱ្យ​នេះ​ ធ្វើ​ឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​ប្រធានាធិបតី​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ទៅ​កាន់​ប្រទេស​ឡាវ​។​ សហរដ្ឋអាមេរិក​ ក៏​ធ្លាប់​បាន​ចំណាយពេល​ជាង​ ២០​ ឆ្នាំ​មក​ហើយ​ លើ​ការ​បោសសំអាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ប្រទេស​ឡាវ​នេះ​។​

​យោង​តាម​អាជ្ញាធរ​ជាតិ​បោសសំអាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ឡាវ​ បានឱ្យ​ដឹង​ថា​ ក្នុង​កំឡុង​សង្គ្រាម​ពី​ឆ្នាំ​ ១៩៦៤​ ដល់​ឆ្នាំ​ ១៩៧៣​ យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ បាន​ទម្លាក់​គ្រាប់បែក​ជា​ច្រើន​ទៅ​លើ​ប្រទេស​ឡាវ​។​ ហើយ​ការ​ទម្លាក់​គ្រាប់បែក​លើក​ទី​បី​អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែក​ប្រមាណ​ ២៧០​ លាន​គ្រាប់​បន្លែ​ម​លើ​ប្រទេស​មួយ​នេះ​ ដើម្បី​បញ្ចៀស​កុំឱ្យ​របប​កុ​ម្មុ​យ​និ​ស្ត​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​។​

​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ នៅ​តែ​ជា​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​អតីត​ឥណ្ឌូចិន​។​ អ្នកជំនាញ​និយាយ​ថា​ ការ​បោសសំអាត​គ្រាប់​មិន​ទាន់​ផ្ទុះ​អាច​នឹង​ចំណាយពេល​ច្រើន​ទសវត្សរ៍​ទៀត​ សម្រាប់​សម្អាត​ចម្ការ​មីន​ និង​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ ឡាវ​ កម្ពុជា​ និង​វៀតណាម​៕​ប្រភព​៖CNA​

Share

Image
Image
Image