ទីក្រុងវៀងច័ន្ទ៖ សហរដ្ឋអាមេរិកប្រកាសនៅថ្ងៃអង្គារ៍ទី ០៦ កញ្ញានេះថា ខ្លួននឹងផ្ដល់ប្រាក់ចំនួន ៩០លានដុល្លារសហរដ្ឋអាមេរិក លើការបោសសំអាតគ្រាប់មិនទាន់ផ្ទុះរយៈពេលបីឆ្នាំខាងមុខ ទៅកាន់ប្រទេសឡាវ។ យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់នោះបានសម្លាប់ និងបង្កឱ្យប្រជាជនរងរបួសជាង ២ ម៉ឺននាក់ចាប់តាំងពីសង្គ្រាមឆ្នាំ១៩៧០មក។
តួលេខជិត ១០០ លានដុល្លារដែលបានប្រកាសផ្តល់ឱ្យនេះ ធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅកាន់ប្រទេសឡាវ។ សហរដ្ឋអាមេរិក ក៏ធ្លាប់បានចំណាយពេលជាង ២០ ឆ្នាំមកហើយ លើការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅប្រទេសឡាវនេះ។
យោងតាមអាជ្ញាធរជាតិបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ បានឱ្យដឹងថា ក្នុងកំឡុងសង្គ្រាមពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ ១៩៧៣ យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកជាច្រើនទៅលើប្រទេសឡាវ។ ហើយការទម្លាក់គ្រាប់បែកលើកទីបីអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ២៧០ លានគ្រាប់បន្លែមលើប្រទេសមួយនេះ ដើម្បីបញ្ចៀសកុំឱ្យរបបកុម្មុយនិស្តផ្ទុះឡើងនៅក្នុងប្រទេសនេះ។
យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាបញ្ហាដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសអតីតឥណ្ឌូចិន។ អ្នកជំនាញនិយាយថា ការបោសសំអាតគ្រាប់មិនទាន់ផ្ទុះអាចនឹងចំណាយពេលច្រើនទសវត្សរ៍ទៀត សម្រាប់សម្អាតចម្ការមីន និងគ្រាប់បែកនៅក្នុងប្រទេស ឡាវ កម្ពុជា និងវៀតណាម៕ប្រភព៖CNA