loader

នៅ​ថ្ងៃ​ទី​២៣​ កញ្ញា​ នឹង​មាន​បាតុភូត​ព្រះអាទិត្យ​ រះ​ឡើង​នៅ​លើ​កំពូល​ប្រសាទ​អង្គរវត្ត​

សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​ ដែល​ចុះ​ផ្សាយ​ លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ នឹង​មាន​បាតុភូត​ធម្មជាតិ​កើតឡើង​នៅ​ប្រសាទ​អង្គរវត្ត​ ខេត្ដសៀមរាប​។

បាតុភូត ធម្មជាតិ ព្រះអាទិត្យរះឡើង ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត
បាតុភូត ធម្មជាតិ ព្រះអាទិត្យរះឡើង ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត

​សេចក្ដីជូនដំណឹង​ដដែល​ ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​ បាតុភូត​ធម្មជាតិ​នេះ​ នឹង​កើតឡើង​នៅ​ចន្លោះ​ ម៉ោង​៤​ ទៅ​ម៉ោង​៦​ព្រឹក​។​

​អាស្រ័យ​ហេតុនេះ​ ក្រសួងទេសចរណ៍​ អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ ការី​ទេសចរណ៍​ ក្រុមហ៊ុន​ទេសចរណ៍​ និង​ភ្ញៀវ​ទេសចរ​ជាតិ​ អន្ដរជាតិ​ទាំងអស់​ ចូលរួម​ទស្សនា​ និង​ផ្ដិត​យក​ទិដ្ឋភាព​អោយ​បាន​ច្រើន​កុះករ​។​

​តាម​ទំលាប់​ឱ្យ​តែ​ដល់​ថ្ងៃ​ទី​ ២៣​ កញ្ញា​ ពោល​គឺ​មួយ​ឆ្នាំ​ម្ដង​នឹងកើត​មាន​បាតុភូត ធម្មជាតិ​ គឺ​ ព្រះអាទិត្យ ​រះ​ឡើង​ ចំ ​កំពូល​កណ្ដាល​ នៃ​ប្រាសាទអង្គរវត្ត​ ដែល​មើលទៅ​ដូច​ជា​ ដុំ​ភ្លើងដែល​គេយក​ទៅ​ដាក់​ចំពីលើ​​ ដែលពេល​នោះ​ហើយ​ អ្នក​ទេសចរណ៍​ត្រូវ​ប្រ​ញ​ប់​ប្រញាល់​ ងើប​ពី​ព្រឹក​ព្រលឹម​ មក​ថត​យក​រូបភាព​នៃ​អច្ឆរិយៈ​អង្គរ​ដ៏​អស្ចារ្យ​នេះ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x