en     km
en     km

សង្គ្រាមពាក្យសម្តី​រវាង​លោក​ អូ​បា​ម៉ា​ និង​លោក​ Duterte​ ចាប់ផ្តើម​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​

Share

ភ្នំពេញ៖ ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​សម្រេច​លុប​ចោល​កិច្ចប្រជុំ​ជាមួយ​ប្រ​ធានា​ធិ​ប​ តី​ហ្វ៊ី​លីពីន​លោក​ Rodrigo​ Duterte​ ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ឡាវ​វិញ​ បន្ទាប់​ពី​លោក​ Duterte​ បាន​ប្រើ​ពាក្យ​សម្តី​ប្រមាថ​លោក​ អូ​បា​ម៉ា​ ថា​ជា​កូនស្រី​ពេស្យា​។​

លោក ឌូតេតេ រូបខាងឆ្វេង, លោក អូបាម៉ា រូបខាងស្តាំ។
លោក ឌូតេតេ រូបខាងឆ្វេង, លោក អូបាម៉ា រូបខាងស្តាំ។

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ លោក​ Ned​ Price​ និយាយ​ថា​ លោក​ អូ​បា​ម៉ា​ បាន​ប្រាប់​លោក​ថា​ លោក​គួរតែ​ជួប​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ជំនួស​លោក​ Duterte​ វិញ​ប្រសើរ​ជាង​។​

លោក​ អូ​បា​ម៉ា​ និយាយ​ទៀត​ថា​ លោក​នឹង​លើក​ឡើង​ពី​បញ្ហា​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ទាក់ទង​នឹង​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​ជំនួប​កំពូល​អាស៊ាន​។​

យ៉ាងណា​លោក​ Duterte​ តប​វិញ​ថា​ ប្រសិនបើ​លោក​ អូ​បា​ម៉ា​ លើក​ពី​បញ្ហា​ការ​សម្លាប់​មនុស្ស​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នៅ​ក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ នៅ​ប្រទេស​ឡាវ​មែន​ នោះ​លោក​នឹង​វាយបក​ទៅ​លោក​ អូ​បា​ម៉ា​ វិញ​ជាក់​ជា​មិន​ខាន​។​

​លោក​ អូ​បា​ម៉ា​ បាន​ជិះ​យន្តហោះ​ទៅ​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៥​កញ្ញា​ ម្សិលមិញ​ ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​(​អាស៊ាន​)​ បន្ទាប់​ពី​លោក​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ G20​ នៅ​ទីក្រុង​ ហាង​ចូ​វ​ (Hangzhou)​ប្រទេស​ចិន​។​

​លោក​ Duterte​ បាន​ថ្លែង​នៅ​ទីក្រុង​ម៉ានីល​ មុន​ពេល​លោក​ចាកចេញ​ទៅ​ប្រទេស​ឡាវ​ថា​ យ៉ាងតិច​ណាស់​មាន​មនុស្ស​ ២៤០០​នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ថ្នាំ​ញៀន​របស់​លោក​ ចាំ​ពី​ខែមិថុនា​មក​។​

កន្លង​មក​លោក​ Duterte​ បាន​អនុញ្ញាត​ ឱ្យ​សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​ដើម្បី​ព្យាយាម​លុប​បំបាត់​ពាណិជ្ជកម្ម​គ្រឿងញៀន​ពី​ប្រទេស​ហ្វី​លី​ពី​ន​។​
​លោក​ Duterte​ បន្ត​ថា​៖«​យុទ្ធនាការ​ប្រឆាំង​នឹង​ថ្នាំ​នឹង​ត្រូវ​បន្ត​»​។​ លោក​ថា​៖​ «​រហូត​មក​ដល់​ពេល​នេះ​ក្រុម​ផលិត​គ្រឿងញៀន​ត្រូវ​បាន​យើង​សម្លាប់​ជា​បន្តបន្ទាប់​»​។​ លោក​បន្ត​ថា​ លោក​អូ​បា​ម៉ា​មិន​ត្រូវ​មើលងាយ​លោក​នោះ​ទេ​។​

​លោក​ អូ​បា​ម៉ា​ បាន​ឆ្លើយ​តប​វាយបក​វិញ​ថា​ លោក​ Duterte​ ជា​បុរស​ម្នាក់​ចូល​ចិត្ត​លាប​ពណ៌​ឱ្យ​ខ្លួនឯង​។​

អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ម្តង​ហើយ​ម្តងទៀត​ ទៅ​លើ​គោលនយោបាយ​របស់​លោក​ Duterte​ ថា​ បាន​រំលោភសិទ្ធិ​មនុស្ស​។​ ចំណែក​ មេ​សាសនា​រ៉ូ​ម៉ាំង​កាតូលិក​ ដែល​មាន​ភាព​លេចធ្លោ​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ ក៏​បាន​រិះគន់​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ Duterte​ ផង​ដែរ​។​

​ក្នុង​ខែសីហា​នេះ​ អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ពីរ​រូប​បាន​រិះគន់​ លើ ​ករណី​សម្លាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ ថាស​កម្មភាពនេះ​គឺជា​បាន​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ និង​ការ​សម្លាប់​ ហើយ​វា​ក៏​ជា​ឧក្រិដ្ឋកម្ម​ដែល​ស្ថិត​ក្រោម​ច្បាប់​អន្តរជាតិ​ផង​ដែរ​៕​ប្រភព​៖BBC

Share

ព័ត៌មានទាក់ទង

Image