en     km
en     km

កូរ៉េ​ខាងត្បូង​ថា​ ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​បង្ក​ឱ្យ​ទំនាក់ទំនង​ចិន​ និង​កូរ៉េ​ខាងត្បូង​មាន​ភាព​ល្អក់កករ​

Share

​ក្រុង​សេ​អ៊ូ​ល​៖​ ភ្នាក់ងារ​ព័ត៌មាន​ យ៉ុ​ន​ហាប់​ បាន​រាយការណ៍​ថា​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី​ ប៉ាក់​ គួ​ន​ហេ​(Park​ Geun​ –hye)​ បាន​និយាយ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​មួយ​ ជាមួយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជី​ន​ ពីង​ នៅ​ថ្ងៃ​ចន្ទ​ទី​០៥​ កញ្ញា​នេះ​ថា​ ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​ចំនួន​បួន​លើក​ និង​ការ​បាញ់​បង្ហោះ​មី​ស៊ី​ល​ពី​សំណាក់​កូរ៉េ​ខាងជើង​ គឺ​កំពុង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កូរ៉េ​ត្បូង​ និង​ចិន​ហាក់​ប្រឈម​មុខ​ដាក់​គ្នា​។​

កូរ៉េខាងត្បូង និងចិន បើកកិច្ចប្រជុំក្រៅផ្លូវការនៅក្នុងជំនួបG20។រូបភាពពីReuters
កូរ៉េខាងត្បូង និងចិន បើកកិច្ចប្រជុំក្រៅផ្លូវការនៅក្នុងជំនួបG20។រូបភាពពីReuters

​លោកស្រី​ ប៉ាក់​ និយាយ​ថា​ ការ​បង្កហេតុ​ពី​សំណាក់​កូរ៉េ​ខាងជើង​ កំពុង​ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព​ និង​ស្ថិរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​ និង​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​ឦសាន​ផង​ដែរ​។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ យ៉ុ​ន​ហាប់​ បន្ទាប់​ពី​លោកស្រី​ ប៉ាក់​ និង​លោក​ស៊ី​ បាន​ជួប​ប្រជុំ​ក្រៅ​ផ្លូវ​នៃ​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ទាំង​ ២០​ នៅ​ក្នុង​ទីក្រុង​ ហាង​ចូ​វ​ (Hangzhou)​ ប្រទេស​ចិន​។​
​ប្រភព៖CNA

Share

Image
Image
Image