en     km
en     km

គណៈកម្មការ​បុណ្យ​បើក​យុទ្ធនាការ​ ១០០​សន្លឹក​ រម្លឹក​រូបថត​អនុស្សាវរីយ៍​របស់​លោក​បណ្ឌិត​ កែម​ ឡី​🔊

Share

​ភ្នំពេញ​៖​ ខណៈ​ថ្ងៃ​ខួប​គម្រប់​១០០​ ថ្ងៃ​ នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាក​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​ ដោយ​ខ្មាន់កាំភ្លើង​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ឆ្នាំ​ ២០១៦​ កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ គណៈកម្មការ​រៀបចំ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ បាន​ប្រកាស​បើក​យុទ្ធនាការ​មួយ​ ដែល​មានឈ្មោះ​ថា​ «​យុទ្ធនាការ​ ១០០​សន្លឹក​ ស្វែងរក​រូបភាព​របស់​លោក​បណ្ឌិត​កែម​ឡី​»​ ក្នុង​គោលបំណង​ប្រមូល​រូបថត​ដើម្បី​រម្លឹក​ដល់​ការ​ចង​ចាំ​ពី​វីរៈភាព​របស់​លោក​ កែម​ ឡី​ដែល​ធ្លាប់​បាន​ធ្វើ​ការងារ​ជួយ​ដល់​សង្គម​ កាលពី​លោក​នៅ​មានជីវិត​។​ មួយវិញទៀត​ យុទ្ធនាការ​ប្រមូល​រូបថត​នេះ​ ក៏​មាន​បំណង​ដើម្បី​រក្សា​រូប​លោក​បណ្ឌិត​ កែម​ ឡី​ ចងក្រង​ទុកជា​ឯកសារ​ ទៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ​។​

រូបលោកបណ្ឌិត កែម ឡី ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់វិទ្យុស្ត្រី នៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា។
រូបលោកបណ្ឌិត កែម ឡី ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់វិទ្យុស្ត្រី នៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា។

សមាជិក​មួយ​រូប​ក្នុង​ចំណោម​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ និង​ ជា​ប្រធាន​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា​លោក​ ទឹម​ ម៉ា​ឡៃ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ យុទ្ធនាការ​នឹង​ចាប់ផ្ដើម​ពី​ដើមខែ​កញ្ញា​នេះ​ រហូត​ដល់​ថ្ងៃ​បុណ្យ​១០០​ ថ្ងៃ​ជូន​លោក​ បណ្ឌិត​ កែម​ ឡី​ ចូល​មក​ដល់​ ។​ លោក​បន្ត​ថា​ ការ​ស្វែងរក​រូបថត​នេះ​ គឺ​ដើម្បី​ យក​មក​តាំង​ពិ​ពណ៌​ឱ្យ​អ្នក​ចូល​រូ​ម​បុណ្យ​បានឃើញ​ពី​សកម្មភាព​របស់​លោក​បណ្ឌិត​ ដែល​លោក​បាន​ជួយ​សង្គម​យ៉ាង​សកម្ម​ ។​

សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ លៀ​ ស៊ី​ណា​ និង​ ទឹម​ ម៉ា​ឡៃ​  ដូច​តទៅៈ​

លោកបណ្ឌិត កែម ឡី ចូលរួមក្នុងសិក្ខាសាលាមួយកាលពីលោកនៅមានជីវិត។
លោកបណ្ឌិត កែម ឡី ចូលរួមក្នុងសិក្ខាសាលាមួយកាលពីលោកនៅមានជីវិត។

Kem ley_cover

រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី។
រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី។

Share

Image
Image
Image