en     km
en     km

អាជ្ញាធរដាក់បារាស់បិទផ្លូវខាងមុខស្នាក់ការ CNRP,មន្ត្រី CNRPថារំលោភរដ្ឋធម្មនុញ្ញ (មានវីដេអូ)

Share

ភ្នំពេញ៖ អាជ្ញាធរ​បាន​ដាក់​បារាស់​បិទផ្លូវ​ ឆ្លងកាត់​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​គណបក្សប្រឆាំង​ធំ​នេះ​ ត្រូវ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​អន្ដរាគមន៍​ អោយ​ស្ថានទូត​ទាំងនោះ​ពិនិត្យ​មើល​ការ​អនុវត្ត​ កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ឡើង​វិញ​។​

អាជ្ញាធរដាក់បារាស់បិទផ្លូវខាងមុខស្នាក់ការ CNRP
អាជ្ញាធរដាក់បារាស់បិទផ្លូវខាងមុខស្នាក់ការ CNRP

តាម​សេចក្ដីរាយការណ៍​របស់​អ្នករាយការណ៍​នៃ​វិទ្យុ​ស្ដ្រី​FM102​ ដែល​បាន​ចុះ​យក​ព័ត៌មាន​នៅ​ទីនោះ​ ការ​បិទផ្លូវ​នេះ​ ធ្វើ​ឡើង​តាំងពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី ០៥​ កញ្ញា នេះ ដោយ​ដាក់​បារាស់​ជា​ច្រើន​ជាន់​ ហើយ​សមត្ថកិច្ច​បំពាក់​ដោយ​អាវុធ​គ្រប់​ដៃ​។​

​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មានការ​រអ៊ូរទាំ​ និង​រិះគន់​ចំណាត់ការ​របស់​អាជ្ញាធរ​។​

អាជ្ញាធរដាក់បារាស់បិទផ្លូវខាងមុខស្នាក់ការ CNRP
អាជ្ញាធរដាក់បារាស់បិទផ្លូវខាងមុខស្នាក់ការ CNRP

យ៉ាងណា​ក៏​ដោយ​វិទ្យុ​ស្ដ្រី​FM102​ មិន​អាច​សុំ​ការ​បំភ្លឺ​ភា្ល​មៗ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ឬ​ក្រសួងមហាផ្ទៃ​បាន​នៅឡើយ​ទេ​ ខណៈ​កង​ប្រដាប់​អាវុធ​ដែល​ឈរ​បិទផ្លូវ​នោះ​ ប្រាប់​អ្នក​សារព័ត៌មាន​ថា​ គេ​ធ្វើ​ឡើង​តាម​ការ​បញ្ជា​ពី​ថ្នាក់លើ​។​

​បន្ទាប់​ពី​ការ​បិទផ្លូវ​ដោយ​សមត្ថកិច្ច​នោះ​ គឺ​ កាលពី​ថ្ងៃ​ទី​៣០​ និង​ថ្ងៃ​ទី​៣១​ កងទ័ព​បាន​ចល័ត​ទ័ព​នៅ​ម្ដុំ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​អ្នកវិភាគ​ ពិនិត្យ​ឃើញ​ថា​ ជា​សញ្ញា​នៃ​ការ​គំរាម​ផ្នែក​នយោបាយ​ ទៅ​លើ​គណបក្សប្រឆាំង​។​

​សូម​ជម្រាប​ថា​ នៅ​ក្នុង​ស្នាក់​ការ​ គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​ដែល​រង​នូវ​ការ​កោះហៅ​ពីតុលាការ​ កំពុង​សម្ងំ​នៅ​ទីនោះ​ ខណៈ​ដែល​តុលាការ​រាជធានី​ភ្នំពេញ​ នឹង​បើក​ជំនុំ​ជម្រះក្ដី​ករណី​របស់​លោក​ ពាក់ព័ន្ធ​សំនុំរឿង​ សញ្ចារកម្ម​ ដែល​គេ​ថា​ លោក​ មាន​ទំនាក់ទំនង​ជាមួយ​និង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​៕

Share

Image
Image
Image