en     km
en     km

នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​

Share

ភ្នំពេញ​៖​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​ នឹង​ដឹកនាំ​គណប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​  នៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅ​ថ្ងៃ​ចន្ទ​ ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​។

រូបភាពនៃកិច្ចប្រជុំនាពេលកន្លងមក។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាពនៃកិច្ចប្រជុំនាពេលកន្លងមក។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន

​បើ​តាម​ការ​ឲ្យ​ដឹង​តាម​ទំព័រ​ហ្វេ​ស​សម្ដេច​ ហ៊ុន​ សែន​ ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​០៤​ កញ្ញា​នេះ​ បញ្ជាក់​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​ គឺ​មាន​រយៈពេល​ ០៣​ ថ្ងៃ​ ដែល​បែងចែក​ជា​របៀបវារៈ​ ១០​ផ្សេង​គ្នា​នៃ​កិច្ចប្រជុំ​ថ្នាក់​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ និង​ ថ្នាក់ឧត្តម​មន្ត្រី​ និង​ថ្នាក់​រដ្ឋមន្ត្រី​ដែល​ត្រូវ​យក​មក​អនុម័ត​នៅ​ក្នុង​អង្គប្រជុំ​កំពូល​នេះ​។

កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃនេះ​ គឺ​ចាប់ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​ កម្ពុជា​ក្នុង​ឋានៈ​ជា​សមាជិក​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ និង​ខិតខំ​ចូលរួម​ចំណែក​ដើម្បី​ជោគជ័យ​នៃ​គ្រួសារ​អាស៊ាន​ អាស៊ាន​បូក​៣​ អាស៊ាន​បូក​១​ និង​អាស៊ី​បូព៌ា​ ។​

​គួរ​រម្លឹក​ថាស​ម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​ ៦​ ខែសីហា​ ឆ្នាំ​២០១៦​ ក៏​ធ្លាប់​បាន​ដឹកនាំ​គណប្រតិភូ​ចូលរួម​ក្នុង​វេទិកា​ភាព​ជា​អ្នកដឹកនាំ​អាស៊ាន​លើក​ទី​ ១៣​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ ក្នុង​ទីក្រុង​វៀង​ច័ន្ទ​នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ផង​ដែរ​  ដែល​កាលនោះ​ សម្ដេច​ បាន​ឡើង​ទទួល​ពានរង្វាន់​«​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​»​ ពី​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ និង​ភាព​ជា​អ្នកដឹកនាំ​អាស៊ី​ផង​ដែរ​។​

ពានរង្វាន់​សមិទ្ធផល​អាស៊ាន​មួយ​ជីវិត​ ត្រូវ​បាន​ផ្តល់​ដល់​មេដឹកនាំ​ទាំងឡាយ​ណា​ ដែល​បាន​ចូលរួម​ចំណែក​អភិ​វ​ដ្ឍ​ន៍​ និង​ដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​យូរ​ជាងគេ​។​ មក​ទល់​ពេល​នេះ​ មាន​ឥស្សរជន​ឆ្នើម​ ៤​ រូប​ហើយ​ ដែល​ទទួល​បាន​ពានរង្វាន់​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​រូប​ដែរ​ ហើយ​ក្រៅពី​នេះ​រួម​មាន​ លោក​ លី​ ក្វា​ន់​យូ​ (Lee​ Kuan​ Yew)​ អតីត​នាយក​រដ្ឋមន្ត្រី​សឹ​ង្ហ​បុរី​ លោក​បណ្ឌិត​ មហា​ធៀរ​ មហាម៉ាត់​ (Mohathir​ Mohamad)​ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ និង​ព្រះ​អង្គ​ម្ចាស់​ ស៊ុ​ល​តង់​ ណា​ស្រ៊ី​ន​សា​ នៃ​រដ្ឋ​បេ​រ៉ា​ក​ (Sultan​ Nazrin​ Shah)​ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ៕​

Share

ព័ត៌មានទាក់ទង

Image