ស៊ីរី៖ ប្រព័ន្ធផ្សព្វផ្សាយប្រទេសតួកគីបានផ្សាយថា ប្រទេសតួកគីបានបញ្ជូនរថគ្រោះជាច្រើនគ្រឿងទៅភាគខាងជើងប្រទេសស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម អាយអេស(IS)។
យោងតាមបណ្តាញផ្សាយព័ត៌មាន BBC បានឲ្យដឹងថា រថគ្រោះជាច្រើនគ្រឿងបានបើកឆ្លងកាត់ក្បែរព្រំដែនប្រទេសតួកគី នៃទីក្រុងកាលីស(Kilis) ភ្លាមៗនោះអ្នកកាសែតបានលឺសូសំឡេងកាំភ្លើង និងបានឃើញផ្សែងដ៏ខ្មួលខ្មាញ់នៅក្នុងទឹកដីប្រទេសស៊ីរី។
ប្រជាជនស៊ីវិលបានរត់ភៀសខ្លួន ខណៈដែលវត្តមានកងទ័ពសេរីកាន់តែកើនឡើងជាបន្តបន្ទាប់។
បើតាមប្រព័ន្ធផ្សព្វផ្សាយតួកគីបានឲ្យដឹងថា រថក្រោះជាច្រើនដែលបំពាក់ដោយកាំភ្លើងធំ បានបាញ់ទៅលើទីតាំងពួកក្រុមរដ្ឋអ៊ីស្លាម។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថក្រោះប្រមាណ ២០ គ្រឿងផ្ទុកដោយអាវុធ និងកងទ័ពប្រាំនាក់ ព្រមទាំងរថយន្តផ្សេងទៀតដឹកទាហ៊ានចូលរួមការវាយប្រហារនេះ។
ការលុកលុយនេះនៅចម្ងាយ ប្រហែល ៥៥ គីឡូម៉ែត្រ ភាគនិរតីនៃក្រុង Jarablus ជាកន្លែងដែលទាហ៊ានតួកគីកាលពីសប្ដាហ៍មុន បានផ្ដើមលុកលុយខ្លាំងក្លាជាលើកដំបូងចូលទៅប្រទេសស៊ីរី ចាប់តាំងពីជម្លោះបានចាប់ផ្តើម។
ពួកក្រុមឧទ្ទាមស៊ីរី ដែលគាំទ្រដោយប្រទេសតួកគីបាននិយាយថា ការវាយលុកលុយនេះមានគោលបំណងដាក់សម្ពាធលើក្រុមរដ្ឋអ៊ីស្លាមទាំងភាគខាងកើត និងខាងលិច នៅក្នុងតំបន់ព្រំដែន។
ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សប្រទេសស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេងបាននិយាយថា ពួកក្រុមឧទ្ទាមបានវាយយកឈ្នះកាន់កាប់ភូមិចំនួនបី គឺនៅក្នុងតំបន់នោះកាលពីថ្ងៃសៅរ៍។ ភូមិពីរទៀតនៅជិតក្រុង Jarablus និងភូមិមួយថ្មីទៀតស្ថិតនៅទិសខាងលិច៕