en     km
en     km

អា​មេ​រិ​ក​ និង​ចិន​ ប្រកាស​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ​

Share

ចិន៖ យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​ឲ្យ​ដឹង​ថា​ សហរដ្ឋអាមេរិក​ និង​ចិន​ រួម​គ្នា​ទទួលខុសត្រូវ​ចំនួន​ ៤០​ ភាគរយ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​កា​បោ​ន​លើ​ពិភពលោក​។​ ឥឡូវនេះ​ ប្រទេស​មហាអំណាច​ទាំង​ពីរ​អា​មេ​រិ​ក​ និង​ចិន​ បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​សកល​ទី​ក្រុងប៉ារីស​។​

រូបភាពរោងចក្រធំៗដែលបានបំភាយឧស្ម័នពុលក្នុងបរិយាកាសពិភពលោក។រូបភាព៖ BBC
រូបភាពរោងចក្រធំៗដែលបានបំភាយឧស្ម័នពុលក្នុងបរិយាកាសពិភពលោក។រូបភាព៖ BBC

​បន្ទាប់​ពី​ដំណើរ​មក​ដល់​របស់​មេដឹកនាំ​ពិភពលោក​នៃ​ក្រុម​ប្រទេស​ G20​ ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហាង​ចូ​វ​ ប្រទេស​ចិន​ លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​កបាន​ថ្លែង​ថា​៖​ «​នេះ​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ពេល​បច្ចុប្បន្ន​នេះ​»​។​

​ប្រទេស​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ បាន​បំពុលបរិយាកាស​ខ្លាំង​ជាងគេ​បំផុត​លើ​ពិភពលោក​ ដោយ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ (CO2)​ ដែល​បង្ក​ឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​ដ៏​អាក្រក់​។​

​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​ CO2​ បាន​ជំរុញ​ឱ្យ​អាកាសធាតុ​មានការ​ផ្លាស់​ប្តូរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​

​កាលពី​ចុងខែ​ធ្នូ​ ប្រទេស​ជា​ច្រើន​បាន​យល់ព្រម​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ ដើម្បី​រក្សា​កំណើន​សកល​ជា​មធ្យម​ឲ្យ​ស្ថិត​នៅ​ក្រោម​សីតុណ្ហភាព​ ២​ អង់ស្សា​សេ​។​

​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ គឺ​កិច្ចព្រមព្រៀង​អាកាសធាតុ​ដំបូង​បំផុត​របស់​ពិភពលោក​។​ កិច្ចព្រមព្រៀង​នេះ​ នឹង​ចូល​ជា​ធរមាន​ដោយ​ស្របច្បាប់​ បន្ទាប់​ពី​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​យ៉ាងតិច​ណាស់​ ៥៥​ ដែល​ប្រទេស​ទាំងនោះ​ ផលិត​បាន​រវាង​ ៥៥%​ នៃ​ការ​បំ​ភាយ​ឧស្ម័ន​កា​បោ​ន​ជាស​កល​។​

​សមាជិក​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​បាន​អនុម័ត​តាម​សំណើ​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​៕​

Share

Image
Image
Image