en     km
en     km

CNRP​ ស្នើ​អភិបាល​រាជធានី​ភ្នំពេញ​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ​ស្ដី​សិទ្ធិ​បញ្ចេញមតិ​ឡើង​វិញ​

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើ​ថា​ អភិបាល​រាជធានី​ភ្នំពេញ​គួរ​ពិនិត្យ​មើល​ច្បាប់រដ្ឋធម្មនុញ្ញ​ ស្ដី​ពី​សិទ្ធិ​បញ្ចេញមតិ​ឡើង​វិញ​។​ ប្រសាសន៍​របស់​អ្នកនាំពាក្យ​ដូចនេះ​ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អភិបាល​រាជធានី​ភ្នំពេញ​ ដែល​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ Freshnews​ ដោយ​បញ្ជាក់​ថា​ អភិបាល​រាជធានី​ភ្នំពេញ​ចាប់ពី​ពេល​នេះ​តទៅ​នឹង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដង្ហែ​ក្បូន​បាតុកម្ម​ ឬ​ក៏​ដង្ហែ​ញត្តិ​អ្វី​តទៅ​ទៀត​ហើយ​បើ​ទោះបីជា​ស្នើរ​សុំ​ក៏​ដោយ​ ។​ ចំណែក​អង្គការ​សង្គម​ស៊ី​វិល​វិញ​យល់​ថា​ ប្រសិនជា​សាលា​រាជា​ធានី​ភ្នំពេញ​ធ្វើ​ដូច​ការ​ចេញផ្សាយ​នោះ​មែន​ ទ​ង្វើ​នេះ​គឺជា​ការ​រំលោភ​បំពាន​លើ​លើ​ច្បាប់​ជាតិ​ទាំងស្រុង​ ។​

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងក្នុងពិធី ការបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ប្រវែង ២គីឡូម៉ែត្រ ក្នុងគម្រោង១១គីឡូម៉ែត្រ ដោយចាប់ពីគល់ស្ពានជ្រោយចង្វា រហូតដល់ស្ពានព្រែកព្នៅនៅថ្ងៃ សៅរិ ទី ០៣ ខែ កញ្ញានេះ។រូបភាពពីហ្វេសប៊ុក លោក ប៉ា សុជាតិវង្ស
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងក្នុងពិធី ការបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ប្រវែង ២គីឡូម៉ែត្រ ក្នុងគម្រោង១១គីឡូម៉ែត្រ ដោយចាប់ពីគល់ស្ពានជ្រោយចង្វា រហូតដល់ស្ពានព្រែកព្នៅនៅថ្ងៃ សៅរិ ទី ០៣ ខែ កញ្ញានេះ។រូបភាពពីហ្វេសប៊ុក លោក ប៉ា សុជាតិវង្ស

​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​ថ្លែង​ក្នុង​ពិធី​ ការ​បើក​ការដ្ឋាន​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥​ នៅ​ថ្ងៃ​ សៅ​រិ​ ទី​ ០៣​ ខែ​ កញ្ញា​ ថា​ ចាប់ពី​ពេល​នេះ​តទៅ​ អាជ្ញាធរ​នឹង​មិន​អនុ​ញត្តិ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែរ​ក្បួន​ ឬ​ក៏​ដង្ហែ​ញត្ដិ​ទៀត​ឡើយ​ បើ​ទោះបីជា​មានការ​ស្នើ​សុំ​ឬ​អំពាវនាវ​ក្ដី​ ព្រោះ​ទីក្រុង​នេះ​មិនមែន​ជា​ របស់​គណបក្សប្រឆាំង​ទេ​ ។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ Freshnews​។​

​វិទ្យុ​ស្ដ្រី​FM102​មិន​អាច​សុំ​ការ​ពន្យល់​លម្អិត​ជុំវិញ​រឿង​នេះ​ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​ នៅ​ថ្ងៃ​ សៅ​រិ​ ទី​ ០៣​ ខែ​ កញ្ញា​ នេះ​ ។​

ការ​ថ្លែង​របស់​លោក​ ប៉ា​ សុ​ជាតិរ​ង្ស​ ដូចនេះ​ទំនងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​ ០២​ កញ្ញា​ ម្សិលមិញ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ស្ថិត​នៅ​សង្កាត់​ចក្រ​អង្រែ​លើ​ថា​ នៅ​ថ្ងៃ​ ចន្ទ​ ទី​ ០៥​ ខែ​ កញ្ញា​ ខាង​មុខ​នេះ​គណបក្សប្រឆាំង​ និង​ធ្វើ​ញត្ដិ​មួយ​ដើម្បី​ផ្ញើ​ទៅ​កាន់​ស្ថានទូត​នានា​ ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ និង​ បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ឲ្យ​បានដឹង​ជុំវិញ​ការ​អនុវត្ដន៍​ការ​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ មានការ​ធ្លាក់​ចុះ​ជា​ខ្លាំង​ និង​ ការ​អនុវត្ដន៍​មិន​ស្រប​ទៅ​តាម​កិច្ចព្រមព្រៀង​ទីក្រុង​នោះ​ទេ​ ។​ ​លោក​ អេ​ង​ ឆៃ​អ៊ា​ង​«​ខ្លឹមសារ​នៃ​ញត្ដិ​ហ្នឹង​យើង​នឹង​បង្ហាញ​ប្រាប់​ទៅ​ប្រទេស​ហត្ថលេខី​ឲ្យ​បាន​ជ្រាប​ច្បាស់​ថា​ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើ​ដំណើរ​ឃ្លាត​ចាក​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​ទាក់ទង​និង​ដំណើរការ​ ការ​អនុវត្ដន៍​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​»​។​

​ចំណែក​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្ដល់​បទ​សម្ភាស​ខ្លី​មក​កាន់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ សៅ​រិ​ ទី​ ០៣​ កញ្ញា​ នេះ​ថា​  លោក​សូម​ស្នើ​ដល់​អភិបាល​រាជធានី​ភ្នំពេញ​ និង​មន្ដ្រី​អាជ្ញាធរ​ពាក់ព័ន្ធ​សូម​ពិនិត្យ​មើល​មាន​ត្រា​ច្បាប់​ស្ដី​ពី​បាតុកម្ម​ និង​ច្បាប់រដ្ឋធម្មនុញ្ញ​ស្ដី​ពី​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ​ឡើង​វិញ​។​

​អ្នកនាំពាក្យ​បក្ស​ប្រឆាំង​បន្ដ​ទៀត​ថា​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ដ​និង​រឿង​អ្វីមួយ​ គឺ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ក៏​ដូច​ជា​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​បាតុកម្ម​ គឺ​ពលរដ្ឋ​លោក​អាច​ស្នើ​ធ្វើ​បាតុកម្ម​ ឬ​ដង្ហែរ​ញត្ដិ​ដោយ​សន្ដិវិធី​បាន​។​ លោក​ យឹ​ម​ សុវណ្ណ​៖«​នៅ​ពេល​ណា​ដែល​ប្រជាពលរដ្ឋ​មិន​សប្បាយ ចិត្ដ​និង​រឿង​អ្វីមួយ​ គឺ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​ដូច​ជា​នៅ​ក្នុង​ច្បាប់​បាតុកម្ម​គឺ​គាត់​អាច​និង​ធ្វើ​បាន​អ​ញ្ចឹ​ង​សូម​ឲ្យ​ពិនិត្យ​មើល​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ស្ដី​ពី​បាតុកម្ម​ឡើង​វិញ​បាទ​»​។​

ចំណែក​លោក​ សួន​ ប៊ុ​ន​ស័ក្ដិ​ អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ CHRAC​ បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ថា​ ប្រសិនជា​អភិបាល​រាជធានី​មាន​ប្រសាសន៍​ដូចនេះ​ គឺជា​ការ​ធ្វើ​ខុសច្បាប់​ទាំងស្រុង​។​ អគ្គលេខាធិការ​ អង្គការ​ ច្រាក់​រូប​នេះ​ពន្យល់​ថា​ ប្រសិនជា​ប្រជាពលរដ្ឋ​ ឬ​គណបក្ស​នយោបាយ​មានការ​ស្នើ​សុំ​ធ្វើ​បាតុកម្ម​ ឬ​ការ​ហែរ​ញត្ដិ​ស្រប​ទៅ​តាម​ច្បាប់​ គឺ​អាជ្ញា​ធរមាន​កាតព្វកិច្ច​សម្របសម្រួល​ឲ្យ​គេ​ធ្វើ​ដោយ​ស្រប​ទៅ​តាម​នីតិវិធី​ ព្រោះ​ជា​គោលការណ៍​មិន​មានច្បាប់​ដែល​ហាម​ត្រឹមតែ​ការ​ដង្ហែរ​ក្បួន​ ឬ​ដង្ហែរ​ញត្ដិ​ផ្សេងៗ​នោះ​ទេ​ លើកលែងតែ​មាន​ភស្ដុ​តាង​ដែល​បង្ហាញ​ថា​ ការ​ហែរ​ក្បួន​នោះ​មាន​លក្ខណៈ​គំរាម​គំ​ហែង​ដល់​សន្ដិសុខ​ប្រទេស​ជាតិ​ ។​ ​លោក​ សួន​ ប៊ុ​ន​ស័ក្ដិ​«​ជា​គោលការណ៍​អត់​មានច្បាប់​ថា​ហាម​ទេ​ លុះត្រាតែ​មាន​ភស្ដុ​តាង​ណាមួយ​ដែល​គំរាម​គំ​ហែង​ដល់​សន្ដិសុខ​ជាតិ​ទើប​រដ្ឋ​មាន​សមត្ថភាព​ ហេតុផល​ក្នុង​ការ​ហាមប្រាម​គេ​បាន​ បើ​នៅ​ក្នុង​សភាពការណ៍​ធម្មតា​ជា​គោល​អត់​អី​ត្រូវ​ហាមប្រាម​ទេ​បាទ​»​។​

កញ្ញា​ កឹ​ម​ មនោ​វិទ្យា​ មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​កូនស្រី​បង្កើត​របស់​លោក​ កឹ​ម​ សុខា​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​កញ្ញា​ថា​ ការ​ដង្ហែរ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កាន់​បណ្តា​ស្ថានទូត​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នឹង​ប្រ​ព្រិ​ត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ២០១៦​ ដោយ​ជួបជុំ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ម៉ោង​ ៨​ព្រឹក​ ហើយ​ចាប់ផ្តើម​ហែរ​នា​ម៉ោង​ ១០​ព្រឹក​។​

Share

Image
Image
Image