en     km
en     km

សហ​ជិ​ព​ដាក់​សំណើ​ ១៧៩​ដុ​លា្ល​រ​ សម្រាប់​ប្រាក់ខែ​ឈ្នួល​របស់​កម្មករ​

Share

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​ ០៩​ កញ្ញា​ ខាង​មុន​នេះ​ ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​រួម​មាន​ក្រសួង​ការងារ​ សហជីព​ និង​និយោជក​ នឹង​ធ្វើការ​ចរចា​គ្នា​ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​។​
kamkor02ក្រុម​សហជីព​ បាន​ឯកភាព​គ្នា​កំណត់​យក​តួលេខ​ ១៧៩​ដុល្លារ​ ដើម្បី​ដាក់​ស្នើ​ទៅ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​ ចំណែក​ខាង​និយោជក​មិន​មាន​តួលេខ​ណាមួយ​ ដើម្បី​យក​ ជា​គោល​ក្នុង​ការ​ចរចា​ឡើយ​។​ បញ្ហា​នេះ​ សមាគម​រោងចក្រ​កាត់ដេរ​លើក​ឡើង​ ការ​កំណត់​យក​ប្រាក់​ឈ្នួល​គោល​ប៉ុន្មាន​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ចរចា​គ្នា​នា​ពេល​ខាង​មុខ​នេះ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ ថ្ងៃ​ទី​ ២​កញ្ញា​ នេះ​ ក្រោយ​ពី​បញ្ចប់​កិច្ច​ពិភាក្សា​នៅ​ថ្ងៃនេះ​ ក្រុម​សហជីព​បាន​រក​ឃើញ​ តួលេខ​ចំនួន​បី​ គឺ​១៧៩​ជាង​២១០​ដុល្លារ​និង​ ២៦២.២​ដុល្លារ​ ។​ ប៉ុន្តែ​ក្រុម​សហជីព​សម្រេច​យក​តួលេខ​ ១៧៩​ដុល្លារ​ ដោយសារ​តួលេខ​ធំៗ​ពីរ​នេះ​ អាច​ពិបាក​ក្នុង​ការ​ចរចារ​ ក្នុង​ស្ថានភាព​ប​ច្ចប្ប​ន្ន​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​តួលេខ​១៧៩​ដុល្លារ​នេះ​ សហជីព​ផ្អែក​លើ​ ការ​រក​ឃើញ​របស់​សហជីព​។​ តែបើ​តាម​លោក​ អាត់​ ធន់​ គឺ​លោក​ ចាន់​ សុផល​ ជា​អ្នក​សេដ្ឋកិច្ច​ បាន​រក​ឃើញ​ការ​រស់នៅ​សមរម្យ​ របស់​កម្មករ​ គឺ​ត្រូវ​មាន​ប្រាក់​ឈ្នួល​សមរម្យ​១៧១​ដុល្លារ​  ហើយ​សហជីព​យក​មក​បូក​ជាមួយ​អតិផរណា​ កម្រិត​ចំណេញ​របស់​និយោជក​ ការ​ប្រកួតប្រជែង​ ទីផ្សារ​ការងារ​ និង​តម្រូវការ​ផ្សេងៗ​របស់​កម្មករ​ ដោយ​បូក​សរុប​ឃើញ​ចំនួន​១៧៩​ដុល្លារ​។​

​យ៉ាងណាមិញ​ លោក​អាត់​ធន់​ ថា​ នេះ​ជា​មិនមែន​តួលេខ​ចុង​ក្រោយ​នោះ​ទេ​ គឺ​អាស្រ័យ​លើ​ការ​ចរចា​គ្នា​។​

labor1បែប​នេះ​ក្តី​លោក​ថា​ តាម​ការ​សង្កេត​របស់​លោក​ កំណើន​ប្រាក់​ចំណូល​ក្នុង​វិស័យ​កាត់ដេរ​មាន​រហូត​ដល់​១៤.៧%​ គឺ​ប្រហែល​១៦០០​លាន​ដុល្លា​ ក្នុង​រយៈពេល​៨​ខែ​ចុង​ក្រោយ​ នៅ​ឆ្នាំ​២០១៦​ ខណៈ​កំណើន​កម្មករ​មាន​ប្រមាណ​តែ​៥.៣%​ភាគរយ​ប៉ុណ្ណោះ​។​

«​ខ្ញុំ​មើលទៅ​អត់​មានការ​ថយក្រោយ​ទេ​ គឺ​មានការ​កើនឡើង​ ហើយ​ចំពោះ​តួលេខ​ដែល​ថា​ប៉ុន្មាន​ដែល​ក្រសួង​ត្រូវ​ឱ្យ​ ហើយ​សហជីព​ និង​និ​យោ​ជ​គ​ ចរចា​គ្នា​បាន​នោះ​វា​អាស្រ័យ​ទៅ​លើ​ឥទ្ធិពល​។​ អ​ញ្ចឹ​ង​យើង​គិត​ធ្វើ​អ​ញ្ចេះ​បើ​កម្មករ​ សហជីព​គាត់​នៅ​ស្ងៀម​ ការ​ចរចា​អត់​សូវ​មាន​ឥទ្ធិពល​ទេ​ តែបើ​កម្មករ​ និង​សហជីព​នៅ​មានការ​តវ៉ា​ ឬ​មានការ​ស្នើ​ សស្រាក់​ សស្រាំ​អាហ្នឹង​យើង​ឃើញ​ថា​អា​ប្រាក់​ឈ្នួល​ហ្នឹង​ នឹង​អាច​បាន​ច្រើន​។​ ពីព្រោះ​តាម​ដែល​យើង​គិត​ជា​បទ​ពិសោធន៍​មុន​ឆ្នាំ​២០១៣​ និ​យោ​ជិ​ក​តែងតែ​ឱ្យ​កម្មករ​ ប្រាំៗ​ដុល្លារ​តែ​ប៉ុណ្ណោះ​ជា​រៀង​រាល់​ការ​ចរចា​»​។​

​លោក​បន្ត​ថា​ ប្រសិនបើ​ខាង​ក្រសួង​កំណត់​តួលេខ​តិច​ពេក​ គឺ​នឹង​ធ្វើ​ឱ្យ​សហជីព​មិន​អាច​ទទួលយក​បាន​ ដែល​លោក​ព្រមាន​ថា​ អាច​នឹង​មាន​តវ៉ា​ពី​កម្មករ​ផង​ដែរ​។​

​លោក​ អាត់​ ធន់​ ប្រាប់​ថា​ សំណើរ​នេះ​ តំណាង​សហជីព​បាន​ចុះហត្ថលេខា​រួម​គ្នា​ រួចរាល់​ហើយ​ដែល​លោក​នឹង​ដាក់​ទៅ​ក្រសួង​ការងារ​នៅ​ថ្ងៃស្អែក​នេះ​ ដើម្បី​ត្រៀម​ចរចា​នៅ​ថ្ងៃ​ទី​៩​ កញ្ញា​ ខាង​មុខ​នេះ​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ទេ​នៅ​ថ្ងៃនេះ​។​

​តែ​ចំណែក​លោក​ កាំ​ង​ ម៉ូ​នី​កា​ អគ្គ​លេខ​ធិ​ការ​រង​ នៃ​សមាគម​ រោងចក្រ​កាត់ដេរ​ GMAC​ មាន​ប្រសាសន៍​ ថា​ គម្រោង​ស្នើ​មក​កាន់​សមាគម​ រោងចក្រ​កាត់ដេរ​ ជុំវិញ​ការ​តម្លើង​ប្រាក់​ឈ្នូ​ល​ដល់​កម្មករ​ នេះ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ ពី​ការ​យល់​ឃើញ​របស់​លោក​បាន​ទេ​ ដោយ​ត្រូវ​រង​ចាំ​ការ​ជួប​ចរចារ​គ្នា​រវាង​សមាគម​រោងចក្រ​កាត់ដេរ​ និង​ ក្រុម​តំណាង​សហជីព​នៅ​ពេល​ខាង​មុខ​នេះ​ជា​មុន​សិន​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​ បញ្ជាក់​ថា​មុន​ធ្វើការ​សម្រេច​អ្វីមួយ​លើ​រឿង​ប្រាក់ខែ​ដែល​ក្រុម​តំណាង​សហជីព​ទាមទារ​ គឺ​ភាគី​ពាក់ព័ន្ធ​ ត្រូវ​ចរចារ​គ្នា​តាម​រយៈ​លក្ខណៈ​វិនិច្ឆ័យ​ ៧​យ៉ាងដូច​បាន​ចែង​ មុន​នឹង​បញ្ជូន​ទៅ​កាន់​ក្រុមប្រឹក្សា​ការងារ​ និង​ រាជរដ្ឋាភិបាល​បន្ដ​ទៀត​។​

​លោក​ កាំ​ង​ ម៉ូ​នី​កា​៖«​យើង​មាន​ក្រុមការងារ​ ត្រីភាគី​ម្ខាង​មាន​គ្នា​១៦​នាក់​ សម្រាប់​ចរចា​គ្នា​ អ​ញ្ចឹ​ង​ទាំង​មាន​រហូត​ដល់​ ៤៦​នាក់​ ចរចារ​គ្នា​ឈរ​លើ​គោល​ការ​វិនិច្ឆ័យ​ ៧​យ៉ាង​ដែល​យើង​បាន​កំណត់​ នេះ​គឺ​កម្រិត​ក្រុមការងារ​បច្ចេកទេស​»​។​

​សូម​បញ្ជាក់​ថា​ កាលពីដើម​ឆ្នាំ​២០១៦​ រដ្ឋាភិបាល​បាន​កំណត់​យក​ប្រាក់​ឈ្នួល​១៤០​ដុល្លារ​ ជា​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​ ក្នុង​វិស័យ​កាត់ដេរ​ឆ្នាំ​២០១៦​។​ ពាក់ព័ន្ធ​នឹង​ឈ្នួល​នេះ​ដែរ​ កាលពី​ចុងឆ្នាំ​២០១៣​ មានការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​ របស់​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​ រហូត​មានការ​បង្ក្រាប​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ ដោយ​បណ្តាល​ឱ្យ​កម្មករ​យ៉ាងតិច​៤​នាក់​បាន​ស្លាប់​ និង​ម្នាក់​បាត់​ខ្លួន​រហូត​ដល់​សព្វថ្ងៃ​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង