en     km
en     km

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្ងៃ​ទី​១​ មាន​ភាពល្អ​ប្រសើរ​ច្រើន​ តែ​ខ្លះ​ទៀត​មាន​បញ្ហា​

Share

ភ្នំពេញ៖ ក្រោយ​ពី​ដំណើរការ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ចាប់ផ្តើម​បាន​មួយ​ថ្ងៃ​ដំបូង​ នៅ​ថ្ងៃ​ទី​ ០១​ កញ្ញា​ ឆ្នាំ​ ២០១៦​ ម្សិល​ម៉ិ​ញ​។​ លោក​ ហង្ស​ ពុទ្ធា​អ្នកនាំពាក្យ​គ​.​ជ​.​ប​ បាន​មាន​ប្រសាសន៍​ថា​ការ​បូក​សរុប​ អ្នក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ ថ្ងៃ​ទី​០១​កញ្ញា​បាន​ចំនួន​ជិត​១៣​ម៉ឺន​នាក់​។​

លោក​ ហង្ស​ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​
លោក​ ហង្ស​ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​

ប៉ុន្តែ​លោក​បន្ត​ថា​ការិយាល័យ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ មិន​ទាន់​បាន​ផ្ញើ​ទិន្នន័យ​មក​កាន់គ​.​ជ​.​ប​ ដោយសារ​ប្រព័ន្ធ​ អ៊ី​ន​ធ័​រ​ណែ​ត​ មិន​ដំណើរការ​។​ តាម​លោក​ ហង្ស​ ពុទ្ធា​ ការិយាល័យ​ ក៏​មាន​បញ្ហា​ដែរ​ គឺ​បញ្ហា​ កុំព្យូទ័រ​ តែ​លោក​ថា​ ទិន្នន័យ​នឹង​មិន​បាត់​ទេ​។​លោក​សង្ឃឹមថា​ នៅ​ថ្ងៃ​ទី​២​នេះ​ នឹង​មិន​មាន​បញ្ហា​នេះ​ទេ​។​

​ទោះជា​យ៉ាងណា​ លោក​ថា​មិន​ទាន់​មាន​បណ្ដឹង​ ប្ដឹង​ករណី​មិន​ប្រក្រតី​ធ្វើ​ឡើង​ដោយ​ ក្រុម​ អ្នក​សង្កេតការណ៍​នោះ​ទេ​ ។​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គ​.​ជ​.​ប​ ដូច​តទៅ​៖

 

Share

Image
Image
Image