en     km
en     km

ប្រធានាធិបតី​ភី​លី​ពី​ន​ លោក​ Rodrigo​ Duterte​ បដិសេធ​ មិន​ជួប​លោក​បាន​គី​មូ​ន​

Share

ប្រធានាធិបតី​ភី​លី​ពី​ន​ លោក​ Rodrigo​ Duterte​ បដិសេធ​មិន​ជួប​ជាមួយ​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បាន ​គី​មូ​ន​ ដែល​លោក​ បាន​ គី​មូ​ន​ នឹង​មាន​វត្តមាន​នៃ​កិច្ចប្រជុំ​កំពូល​ អាស៊ាន​ អង្គការសហប្រជាជាតិ​ នៅ​ស​ប្ដា​ហ៍​ក្រោយ​ នៅ​ទីក្រុង​វៀង​ច័ន្ទ​ នៃ​ប្រទេស​ឡាវ​។​

(ពីឆ្វេង) ប្រធានាធិបតីភីលីពីន លោក Rodrigo Duterte បដិសេធ មិនជួបលោក បាន គីមូន
(ពីឆ្វេង) ប្រធានាធិបតីភីលីពីន លោក Rodrigo Duterte បដិសេធ មិនជួបលោក បាន គីមូន

អ្នកនាំពាក្យ​របស់​លោក​ បាន​ គី​មូ​ន​ គឺ​ លោក​ Stephane​ Dujarric​ បាន​និយាយ​ថា​ លោក​ បាន​ គី​មូ​ន​ បាន​ស្នើ​ជួប​លោក​ប្រធានាធិបតី​ Duterte​ ប៉ុន្ដែ​សំណើ​នេះ​ត្រូវ​បាន​លោក​ Duterte​ ច្រានចោល​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​ភី​លី​ពី​ន​ លោក​ Ernesto​ Abella​ បាន​ប្រាប់​ទីភ្នាក់ងារ​ សារព័ត៌មាន​ Reuters​ ថា​ លោក​ Duterte​ នឹង​មិន​ជួប​លោក​ បាន​ គី​មូ​ន​ ទេ​។​ ប៉ុន្ដែ​អ្នកនាំពាក្យ​រូប​នេះ​ មិន​បាន​បញ្ជាក់​ថា​ មូលហេតុ​អ្វី​នោះ​ទេ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ អ្នកជំនាញ​អង្គការសហប្រជាជាតិ​ បាន​ទទូច​អោយ​ទីក្រុង​ម៉ានីល​ បញ្ឈប់​ការ​ប្រហារជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដោយ​ចាត់​ទុក​ថា​ ជា​ការ​បំពារបំពាន​ យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​។​

​ចាប់តាំងពី​ប្រធានាធិបតី​ Duterte​ ឡើង​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​ ៣០​មិថុនា​ មក​នោះ​ ឧក្រិដ្ឋជន​គ្រឿ​ញៀន​ យ៉ាងតិច​២​ពាន់​នាក់​ ត្រូវ​បាន​បាញ់​សម្លាប់​។​

​លោក​ Duterte​ បាន​ប្រកាសសង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ ដោយ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ធ្វើ​អោយ​សហគមន៍​អន្ដរជាតិ​ជា​ច្រើន​ថ្កោលទោស​ ជា​ពិសេស​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​។​

​លោក​ Duterte​ ដោយ​ប្រតិកម្ម​និង​ការ​ថ្កោលទោស​នេះ​ លោក​បាន​ប្រកាស​ ថា​ នឹង​ដើរ​ចេញ​ ពី​សមាជិកភាព​របស់​អង្គការសហប្រជាជាតិ​៕​ ប្រភព​ Channel​ News​ Asia

Share

ព័ត៌មានទាក់ទង

Image