ភ្នំពេញ៖ ការរក្សាទុកដាក់ឯកសារ របស់ដូនតាខ្មែរមានច្រើនរបៀប និងចែកជាសម័យកាលបុរាណ។ យោងតាមសៀវភៅ ទិដ្ឋភាពទូទៅ នៃអក្សរខ្មែរ របស់លោក ឃីង ហុកឌី ក្នុងសម័យកាលបុព្វបុរសខ្មែរយើង បានសរសេរឬចារនៅលើផ្ទាំងថ្ម ដែលគេហៅថាសិលាចារឹក។
សម័យកណ្តាលដូនតាខ្មែរចាប់ផ្ដើមសរសេរ លើសាស្ត្រាស្លឹករឹតមានក្រាំងគម្ពីរសរសេរ លើស្បែកសត្វ ចងក្រងជាក្បួនច្បាប់ផ្សេងៗ ក្នុងអំឡុងសតវត្សទី១៩ជាដើម។
តាមអ្នកសិក្សាស្រាវជ្រាវកន្លងមកឯសារកំណត់ហេតុ ព្រឹត្តិការណ៍ គឺ សិលាចារឹកអាចរក្សាបានរយៈពេលយូររហូតរាប់ពាន់ឆ្នាំ។
លោក សុខ សូដា ជាប្រធានការិយាល័យអភិរក្ស នៅនាយកដ្ឋាននៃសារមន្ទីជាតិ និង ជាអ្នកចារសិលាចារឹកនាជំនាន់ក្រោយ មានប្រសាសន៍ថាស្នាដៃដូនតាខ្មែរពិតជាមានភាពល្អប្រសើរខ្លាំងណាស់។
លោកថា ដោយសារតែពេលបច្ចុប្បន្នមានឧបករណ៍ទំនើបៗ ជាច្រើនដើម្បីជាជំនួយ ក្នុងការឆ្លាក់ឬចារលើផ្ទាំងថ្ម តែនៅមិនអាចប្រៀបបានស្នាដៃរបស់ដូនតា។
ដើម្បីជ្រាបកាន់តែច្បាស់ថាតើ លោក សុខ សូដា បានចម្លងសិលាចារឹកពីបុរាណមានអត្ថប្រយោជន៍អ្វីខ្លះ ហើយការជួសជុលរូបសំណាក និងការថែសិលាចារឹកមានភាពលំបាកអ្វីខ្លះ តទៅនេះសូមស្ដាប់បទសម្ភាសន៍រវាង កញ្ញា ច្រឹក ស្រីអូន និងលោក សុខ សូដា ដូចតទៅ៖