loader

សាលាឧទ្ធរណ៍​ច្រានចោល​ បណ្ដឹង​​មោឃភាព​ មន្ដ្រី​សមាគម​អា​ដ​ហុ​ក​

ភ្នំពេញ៖ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ សម្រេច​ច្រានចោល​បណ្ដឹង​មោឃភាព​ ដែល​ប្ដឹង​ដោយ​ មេធាវី​ របស់​មន្ដ្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ជំទាស់​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ករណី​ឃុំខ្លួន​ ហួស​ម៉ោង​រដ្ឋបាល​ និង​រំលោភ​នីតិវិធី​។​adhoc-2ការ​ច្រានចោល​របស់​សាលាឧទ្ធរណ៍​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ ជនជាប់ចោទ​ទាំង​បួន​រូប​ នៃ​សមាគម​អា​ដ​ហុ​ក​ និង​នៅ​ចំពោះ​មុខ​មេធាវី​។​

​តាម​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​ សាលាឧទ្ធរណ៍​ បាន​សម្រេច​ថា​ វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។​

​យ៉ាងណា​ក៏​ដោយ​ មេធាវី​ការពារ​ក្ដី​ អោយ​ សមាគម​អា​ដ​ហុ​ក​ មិន​បាន​ថ្លែង​អ្វី​ទៅ​កាន់​អ្នក​សារព័ត៌មាន​ទេ​ ខណៈ​ដែល​អ្នក​សារព័ត៌មាន​ រង់ចាំ​សាកសួរ​នៅ​ខាងក្រៅ​បន្ទប់​ការ​អាន​សាលដីការ​ របស់​សាលាឧទ្ធរណ៍​។​

​នៅ​ថ្ងៃនេះ​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ទាំង​បួន​រូប​ គឺ​ មាន​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ដ​ លោកស្រី​ លឹ​ម​ មុនី​ និង​លោក​ នី​ សុខា​ ត្រូវ​បាន​នាំ​ខ្លួន​ចូល​សាលាឧទ្ធរណ៍​ ក្នុង​សំណុំរឿង​ មោឃភាព​ ដែល​មេធាវី​បាន​ប្ដឹង​ករណី​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សួរ​ចម្លើយ​អ្នក​ទាំងនោះ​ ហួស​ម៉ោង​រដ្ឋបាល​ និង​រំលោភ​នីតិវិធីតុលាការ​។​

​អ្នក​ទាំង​បួន​នាក់​នេះ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ នាង​ខុ​មចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ពាក់ព័ន្ធ​និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x