en     km
en     km

មន្ត្រី​អា​ដ​ហុ​ក​ ដែល​ជាប់​ឃុំ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា (មានវីដេអូ)​

Share

ភ្នំពេញ៖ ​អនុប្រធាន​ស៊ើបអង្កេត​ នៃ​សមាគម​ ការពារ​សិ​ទិ្ធ​មនុស្ស​អា​ដ​ហុ​ក​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា​ ដើម្បី​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​នៅ​កម្ពុជា​ដែល​ហៅ​ថា​ជា​ការ​ផ្លាស់​ដោយ​វិជ្ជមាន​។​

លោក ណៃ វង់ដា អនុប្រធានស៊ើបអង្កេត នៃសមាគម ការពារសិទិ្ធមនុស្សអាដហុក
លោក ណៃ វង់ដា អនុប្រធានស៊ើបអង្កេត នៃសមាគម ការពារសិទិ្ធមនុស្សអាដហុក

ការ​ថ្លែង​របស់​លោក​ ណៃ​ វង់​ដា​ ធ្វើ​ឡើង​នៅ​ពេល​លោក​ ត្រូវ​បាន​សមត្ថកិច្ច​ គ្រៀក​នាំ​ចូល​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

​ក្នុង​ស្ថានភាព​ ជា​អ្នកទោស​ ស្លៀក​សំលៀក​បំពាក់​ ពណ៌​ស្លា​ទុំ​លោក​ ណៃ​ វង់​ដា​ ដែល​ជា​អ្នក​ច្បាប់​ផង​ដែរ​ នៃ​សមាគម​អា​ដ​ហុ​ក​ ប្រកាសប្រាប់​សារព័ត៌មាន​ថា​៖​ «​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ ឆ្នាំ​២០១៧​ -២០១៨»​។​

​នៅ​ថ្ងៃនេះ​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ទាំង​បួន​រូប​ គឺ​ មាន​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ដ​ លោកស្រី​ លឹ​ម​ មុនី​ និង​លោក​ នី​ សុខា​ ត្រូវ​បាន​នាំ​ខ្លួន​ចូល​សាលាឧទ្ធរណ៍​នៅ​ថ្ងៃនេះ​ ក្នុង​សំណុំរឿង​ មោឃភាព​ ដែល​មេធាវី​បាន​ប្ដឹង​ករណី​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ សួរ​ចម្លើយ​អ្នក​ទាំងនោះ​ ហួស​ម៉ោង​រដ្ឋបាល​ និង​រំលោភ​នីតិវិធីតុលាការ​។​

​អ្នក​ទាំង​បួន​នាក់​នេះ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​សូ​ប៉ាន់​សាក្សី​ នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ពាក់ព័ន្ធ​និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​៕

Share

Image
Image
Image