en     km
en     km

ម​ន្រី្ត​ជាន់ខ្ពស់​ CNRP​ រិះគន់​ចំណាត់ការ​តុលាការ​ ករណី​សំណុំរឿង​លោក​ កឹ​ម​ សុខា​ ថា​ រំលោភច្បាប់

Share

​ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​រិះគន់​ចំណាត់ការ​ របស់​តុលាការ​ ក្នុង​សំណុំរឿង​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ថា​ រំលោភច្បាប់​ ខណៈ​ដែល​តុលាការ​នឹង​ បើក​សវនាការ​ នៅ​ថ្ងៃ​ទី​ ០២​ ខែ​ កញ្ញា​នេះ​។​

លោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់ម្នាក់របស់គណបក្សសង្រ្គោះជាតិ
លោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់ម្នាក់របស់គណបក្សសង្រ្គោះជាតិ

លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​០១​ ខែ​ កញ្ញា​ថា​ តុលាការ​ បាន​រំលោភ​នៅ​នីតិវិធី​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ករណី​សំណុំរឿង​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​បញ្ជាក់​ថា​ ករណី​លោក​ កឹ​ម​ សុខា​ គឺជា​ រឿង​នយោបាយ​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ៖«​ តុលាការ​កម្ពុជា​ កាត់​ក្បាល​តម្រូវ​មួក​ បាន​រំលោភ​ហើយ​ រំលោភ​ទៀត​នូវ​នីតិវិធី​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លើ​ ករណី​ លោក​ កឹ​ម​ សុខា​។​ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ រឿង​នេះ​ មិនមែន​ជា​រឿង​អនុវត្ត​ច្បាប់​ ឬ​ រឿង​បុគ្គល​ទេ​ គឺ​ពិតជា​រឿង​នយោបាយ​សុទ្ធសាធ​»​។​

​ចំណែក​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌​តាម​បណ្តាញ​សង្គម​ តេ​ឡេ​ក្រាម​ (​ Telegram)​ ថា​ ករណី​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ​ ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្តីថ្លែងការណ៍​ ដោយ​មាន​មូលដ្ឋាន​គតិយុត្តិ​ ស្រប​តាម​ បទបញ្ញត្តិ​ ជា​ធរមាន​រួច​ទៅ​ហើយ​។​

​លោក​ លី​ សុ​ផា​ណ​៖«​ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​មាន​មូលដ្ឋាន​គតិយុត្តិ​ស្រប​តាម​បទ​ បញ្ញត្តិ​ជា​ធរមាន​ អំពី​ករណី​នេះ​រួច​ហើយ​ »​។​

​នៅ​ថ្ងៃ​ទី​ ០១​ ខែ​ កញ្ញា​នេះ​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បោះ​ឆ្នោត​ លើក​អភ័យឯកសិទ្ធិ​ព្រឹទ្ធសភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ជា​ការ​បើកផ្លូវ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​។​ ដោយឡែក​ អ្នកតំណាង​រាស្ត្រ​ពីរ​នាក់​ទៀត​កំពុង​ប្រឈម​នឹង​ផ្លូវច្បាប់​គឺ​ លោក​ តុ​ប​ វណ្ណ​ចាន់​ និង​ លោក​ ពិន​ រតនា​ ករណី​នាង​ខុ​មចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​

​ជាមួយ​គ្នា​នេះ​ដែរ​ តំណាង​អយ្យការ​តុលាការក្រុង​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ ចូលខ្លួន​ឆ្លើយ​បំភ្លឺ​ នៅ​ថ្ងៃ​ទី​ ២៥​ ខែវិច្ឆិកា​ ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​ សាធារណៈ​ ប្រើប្រាស់​ឯកសារ​ សាធារណៈ​ ក្លែង​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​ផែនទី​។​ ករណី​បទ​ចោទ​ដូច​គ្នា​ទៅ​នឹង​លោក​ សម​ រ​ង្ស៊ី​ដែរ​ គឺ​ អ្នកតំណាង​រាស្ត្រ​ពីរ​រូប​ កំពុង​ជាប់​ឃុំខ្លួន​គឺ​ លោក​ ហុង​ សុខ​ហួរ​ និង​ លោក​ អ៊ំ​ សំ​អាន​៕

Share

Image
Image
Image