en     km
en     km

មន្ត្រី​អត្តសញ្ញាណ​កម្ម​៖​ ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ឱ្យ​ពលរដ្ឋ​ទាំង​យប់​ មិន​មាន​អ្វី​ខុស​ទេ​

Share

ភ្នំពេញ៖ ​កាលពី​យប់​ថ្ងៃ​ទី​ពុធ​ទី​ ៣១​សីហា​ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បាន​ចែករំលែក​តៗ​គ្នា​ ជា​ច្រើន​ជុំវិញ​មន្ដ្រី​អត្ដសញ្ញាណ​កម្ម​ ធ្វើ​អត្ដសញ្ញាណប័ណ្ណ​ឲ្យ​ប្រជាពលរដ្ឋ​ ក្នុង​រាជធានី​ភ្នំពេញ​ ទាំង​យប់​។​

ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទាំងយប់។
ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទាំងយប់។

ជុំវិញ​រឿង​នេះ​មាន​មតិ​សាធារណៈ​ ជា​ច្រើន​ បង្ហាញ​ការ​យល់​ឃើញ​ខុសៗ​គ្នា​ ដោយ​អ្នកខ្លះ​យល់​ឃើញ​ថា​ ទ​ង្វើ​នេះ​គឺ​មាន​បង្កប់​អាថ៌​កំបាំង​ នៅ​ពី​ខាងក្រោយ​។​

​ជា​ការ​ឆ្លើយ​តប​នឹង​ច​ម្ង​ល់​សាធារណៈ​ដូចនេះ​ នៅ​ថ្ងៃ​ ព្រហស្បត្ដិ​ ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​ លោក​ ប្រុ​ក​ ម៉ៃ​ឧត្ដម​ ជា​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​អត្ដសញ្ញាណ​កម្ម​ បាន​ប្រាប់​ វិទ្យុ​ស្ដ្រី​FM102​ ថា​ ការ​ធ្វើ​អត្ដសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ទាំង​យប់​នេះ​គឺ​មិន​មាន​អ្វី​ ស្ថិត​នៅ​ពី​ខាងក្រោយ​ ឬ​មាន​អ្វី​ជា​រឿង​អាថ៌​កំបាំង​អ្វី​នោះ​ទេ​ គឺ​គ្រាន់​ជា​ការ​ព្យាយាម​ព​ន្លឿ​ន​ការងារ​ផ្ដល់​អត្ដសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ ឲ្យ​ទាន់​ពេលវេលា​ក្នុង​ការ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ នៅ​ខែ​ កញ្ញា​ នេះ​តែ​ប៉ុណ្ណោះ​។​

​សូម​ស្ដាប់​ប្រសាសន៍​របស់​ លោក​ ប្រុ​ក​ ម៉ៃ​ឧត្ដម​ ដូចនេះ​៖

 

Share

Image
Image
Image