en     km
en     km

កូន​និង​ប្អូនៗ​ របស់​បុរស​ខ្លាំង​ស្រី​លង្កា​ត្រូវ​បានចាប់ខ្លួន​ករណី​ពុក​រលួយ​ និង​ឧក្រិដ្ឋកម្ម​ នយោបាយ​

Share

​ស្រី​លង្កា​៖ បន្ទាប់​ពី​លោក​ម៉ា​ហិន​ដា​ រ៉ា​យ៉ា​ប៉ា​សេ​ បាត់បង់​អំណាច​ដោយសារ​ការ​ចាញ់ឆ្នោត​ ក្នុង​ការ​បោះ​ឆ្នោត​ ប្រធានាធិបតី​កាលពី​ថ្ងៃ​ ៨​មក​រា​ឆ្នាំ​២០១៥​ អតីតមន្ត្រី​ជាន់ខ្ពស់​ស្និទ្ធ​ មេដឹកនាំ​រូប​នេះ​ ជា​ច្រើន​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ក្នុង​នោះ​ មានកូន​បង្កើត​ ប្អូន​នៗ​ ជា​ច្រើន​នាក់​ ក៏​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ និង​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​ លាង​លុយ​ កង្វក់​និង​ឧក្រិដ្ឋកម្ម​នយោបាយ​។​

លោកម៉ាហិនដា រ៉ាយ៉ាប៉ាសេ បាត់បង់អំណាចដោយសារការចាញ់ឆ្នោត ក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃ ៨មករាឆ្នាំ២០១៥
លោកម៉ាហិនដា រ៉ាយ៉ាប៉ាសេ បាត់បង់អំណាចដោយសារការចាញ់ឆ្នោត ក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីថ្ងៃ ៨មករាឆ្នាំ២០១៥

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ Gotabhaya​ Rajapaksa​ ជា​ប្អូនបង្កើត​របស់​លោក​ ម្នាក់​ទៀត​ ត្រូវ​បាន​ចាប់ខ្លួន​ ក្រោម​បទ​ចោទ​ រត់ពន្ធ​អាវុធ​ ដោយ​ខុសច្បាប់​។​ គណៈ​ក​ម្មា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​នេះ​ បាន​រក​ឃើញ​លុយ​ ខុសច្បាប់​របស់​លោក​ ជាង​៧៥​លាន​ដុល្លារ​។​

​លោក​ Gotabhaya​ Rajapaksa​ ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ក្នុង​អំឡុង​បង​បង្កើត​របស់​លោក​ គឺ​លោក​ ម៉ា​ហិន​ដា​ ជា​ប្រធានាធិបតី​។​

​កាលពី​ខែ​មុន​ កូនប្រុស​២​នាក់​ និង​ប្អូនប្រុស​របស់​លោក​ ម៉ា​ហិន​ដា​ គឺ​លោក​ Namal​ ,Yoshitha​ និង​ ប្អូនប្រុស​ Basil​ ត្រូវ​បាន​ចោទប្រកាន់​ ករណី​លាង​លុយ​ កង្វក់​រាប់រយ​លាន​ដុល្លារ​ និង​ខ្លះ​ករណី​ឃាតកម្ម​នយោបាយ​ និង​ការ​រំលោភសិទ្ធិ​មនុស្ស​។​

​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​គណៈ​ក​ម្មា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​  យ៉ាង​ហោច​ណាស់​ គ្រួសារ​លោក​ ម៉ា​ហិន​ដា​ មាន​ប្រាក់​ ជាង​ ១៥០០​លាន​ដុ​លា្ល​រអា​មេ​រិ​ក​។​ ប្រាក់​ទាំងនេះ​គេ​ហៅ​ថា​ បាន​មក​ពី​អំពើ​ពុក​រលួយ​ ហើយ​ប្រាក់​ភាគច្រើន​លាក់​ទុក​ នៅ​ធនាគារ​បរទេស​៕​ ប្រភព​:​ BBC​

Share

Image
Image
Image