en     km
en     km

គណបក្សប្រឆាំង​៖​ កំហុស​លោកស្រី​ ថា​ក់​ ឡា​នី​ មិន​ដល់​ថ្នាក់​ត្រូវ​ដក​អភ័យឯកសិទ្ធិ(មានសំឡេង)​

Share

​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ នេះ​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បោះ​ឆ្នោត​ លើក​អភ័យឯកសិទ្ធិ​ព្រឹទ្ធសភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ជា​ការ​បើកផ្លូវ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​។​

លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោត លើកអភ័យឯកសិទ្ធិព្រឹទ្ធសភា របស់លោកស្រី។
លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោត លើកអភ័យឯកសិទ្ធិព្រឹទ្ធសភា របស់លោកស្រី។

លោក​ ទាវ​ វ​ណ្ណុ​ល​ ប្រធាន​ស្ដីទី​គណបក្ស​ សម​ រ​ង្ស៊ី​ មាន​ប្រសាសន៍​ថា​ ប្រសិនបើ​លោកស្រី​ ថា​ក់​ ឡា​នី​មាន​ កំហុស​ពិតមែន​ ព្រឹទ្ធសភា​ គួរតែ​ធ្វើការ​ណែនាំ​ ឬ​ឱ្យធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ តែ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​និង​ជា​មន្ត្រីជាន់ខ្ពស់​ គណបក្សកាន់អំណាច​ថា​ លោកស្រី​ ថា​ក់​ ឡា​នី​ គួរតែ​សុំ​ទោស​នៅ​ឯ​តុលាការ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​លម្អិត​៖

 

​សមាជិក​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​ សម​ រ​ង្ស៊ី​ លោក​ ទាវ​ វ​ណ្ណុ​ល​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ០១​កញ្ញា​ នេះ​ថា​ ការ​សម្រេច​ដក​អភ័យឯកសិទ្ធិ​ លោកស្រី​ ថា​ក់​ ឡា​នី​ គឺជា​សម្ពាធ​នយោបាយ​ ដែល​គណបក្ស​ មាន​សំឡេង​ ភាគច្រើន​ ដាក់​សម្ពាធ​ មក​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​។​

​លោក​មាន​ប្រសាសន៍​បន្ត​ថា​ កំហុស​របស់​លោកស្រី​ ថា​ក់​ ឡា​នី​ ដែល​បាន​លើក​ឡើង​កន្លង​មក​នៅ​ក្នុង​វេទិកាសាធារណៈ​ មិន​ដល់​ថ្នាក់​ត្រូវ​ដក​អភ័យឯកសិទ្ធិ​ ឬ​ត្រូវ​ប្តឹង​ឡើង​តុលាការ​នោះ​ទេ​ ព្រោះ​ជា​ធម្មតា​ ការ​បញ្ចេញមតិ​ របស់​អ្នកនយោបាយ​ មិនមែន​សុទ្ធតែ​ ត្រូវ​១០០​ភាគរយ​នោះ​ទេ​ តែងតែមាន​កំហុសឆ្គង​ខ្លះ​។​

​លោក​ ទាវ​ វ​ណ្ណុ​ល​៖«​ខ្ញុំ​មិន​មានអី​ភ្ញាក់ផ្អើល​ទេ​ព្រោះ​ម្សិលមិញ​ ខ្ញុំ​បាន​ស្នើ​ទៅ​សុំ​ឱ្យ​អចិន្ត្រៃយ៍​ កុំ​បញ្ជូន​សំណុំរឿង​នេះ​ចូល​ទៅ​ព្រឹទ្ធសភា​ពេញអង្គ​ ព្រឹក​នេះ​ ខ្ញុំ​ស្នើ​សុំ​ ឱ្យ​ហៅ​ជំទាវ​ថា​ក់​ ឡា​នី​មក​សួរនាំ​ ហើយ​បើ​មានការ​ខុសឆ្គង​យ៉ាង​មិច​ យើង​អាច​មានការ​ព្រមាន​គាត់​ ឬ​អាច​ថា​ណែនាំ​គាត់​ទៅ​ ហើយ​បើសិនជា​ ឱ្យ​សុំ​ទោស​ទៅ​សម្តេច​តេ​ជោ​ ឱ្យ​សុំ​ទៅ​ជា​សាធារណៈ​»​។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ លោក​ ម៉​ម​ ប៊ុ​ន​នាង​ បាន​ប្រាប់​សារព័ត៌មាន​ថា​ សមាជិក​ព្រឹទ្ធសភា​ ៤៦​រូប​បាន​សម្រេច​ ដក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់ឡា​នី​ជា​ផ្លូវការ​។​ លោក​ថា​ ការ​សម្រេច​ដក​នេះ​ គឺ​យោង​តាម​អង្គហេតុ​ និង​អង្គច្បាប់​ និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ​។​

​លោក​បន្ត​ថា​ តាម​របាយការណ៍​ដែល​តុលាការ​ដាក់​មក​ព្រឹទ្ធសភា​ បាន​បញ្ជាក់​ថា​ គេ​បាន​រក​ឃើញ​តម្រុយ​ មួយ​ចំនួន​ ដែល​ករណី​របស់​ លោកស្រី​ ថា​ក់​ ឡា​នី​ ស្ថិត​ក្នុង​បទ​ចោទ​បរិហារ​កេ​រ្ត៍​ និង​បទ​ញុះញង់​តាម​ក្រមព្រហ្មទណ្ឌ​។​

​លោក​ ម៉​ម​ ប៊ុ​ន​នាង​៖​ «​បើ​គាត់​មានចិត្ត​សុំ​ទោស​ គឺ​គាត់​ត្រូវ​តែ​ចូល​នៅ​ក្នុង​តុលាការ​ តាំងពី​ថ្ងៃ​ទី​១​មក​ គឺ​តុលាការ​កោះ​ដំបូង​គឺ​គាត់​អត់​បាន​ចូល​ទេ​ ហើយ​ចំណុច​មួយទៀត​គាត់​បាន​បដិសេធ​ ពេល​ដែល​សម្តេច​នាយក​ ថា​ចាត់​ឱ្យ​មេធាវី​ គី​ តិច​ ដើម្បី​ធ្វើ​ពាក្យបណ្តឹង​នោះ​គឺ​គាត់​ឆ្លើយ​ថា​គាត់​អត់​បាន​និយាយ​បែប​ហ្នឹង​ទេ​ ការ​កាត់​ ត​ សំឡេង​ទេ​ អ​ញ្ចឹ​ង​រឿង​ពិនិត្យ​ទៅ​លើ​ពីរ​ចំណុច​ហ្នឹង​ ដែល​គាត់​មិន​បាន​ទទួលស្គាល់​ អ្វី​ដែល​គាត់​ខុសឆ្គង​ផង​ហ្នឹង​ អ​ញ្ចឹ​ង​ការ​មក​សុំ​ទោស​ សុំ​ទោស​លើ​ចំណុច​ណា​?»​។​

​ស្រប​ពេល​នេះ​ដែរ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ន់​ណា​ បាន​ប្រាប់​អ្នក​ព័ត៌មាន​តាម​បណ្តាញ​ តេ​លេ​ក្រាម​ ថា​ តាម​បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ព្រះរាជអាជ្ញា​ដែល​ចាត់ការ​រឿង​ក្តី​មាន​អំណាច​ប្រើប្រាស់​ នូវ​វិធានការ​ស្រាវជ្រាវ​នានា​ រួម​ទាំង​ការ​ស្តាប់​ចម្លើយ​លើ​គ្រប់​បុគ្គល​ និង​ការ​សម្រេច​នានា​ ដែល​មាន​ប្រយោជន៍​ដល់​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ ដោយ​ត្រូវ​គោរព​ការ​សំងាត់​នៃ​ការ​ស៊ើបអង្កេត​ ។​ លោក​បន្ត​ថា​ សាលាដំបូង​នឹង​បន្ត​ចំណាត់ការ​តាម​នីតិវិធី​ ករណី​របស់​លោកស្រី​ ថា​ក់​ ឡា​នី​។​

​ចំណែក​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​របស់​លោកស្រី​ ថា​ក់​ ឡា​នី​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​ព្រឹទ្ធសភា​ បាន​ដក​អភ័យឯកសិទ្ធិ​ លោកស្រី​ ថា​ក់​ ឡា​នី​ ក្នុង​នាម​លោក​ជា​មេធាវី​លោក​ នឹង​កា​ពារ​លោកស្រី​ ថា​ក់​ ឡា​នី​ ដោយ​ស្វែងរក​ភស្តុ​តាង​ដើម្បី​ដោះ​បន្ទុក​ និង​សិក្សា​ពី​ច្បាប់​ជាតិ​ ក៏​ដូច​ជា​អន្តរជាតិ​ ដើម្បី​ដាក់​ទៅ​ឱ្យ​តុលាការ​ធ្វើការ​ពិចារណា​។​

​មេធាវី​រូប​នេះ​យល់​ថា​ការ​សម្រេច​របស់​ព្រឹទ្ធសភា​ ដក​អភ័យឯកសិទ្ធិ​លោកស្រី​ ថា​ក់​ ឡា​នី​ ហាក់ដូច​លឿន​ពេក​។​ លោក​ថា​ ស្ថាន​ប័ន​កំពូល​មួយ​នេះ​ គួរតែ​ធ្វើការ​សិក្សា​ជាមួយ​តុលាការ​ ដើម្បី​ដឹង​ថា​តើ​ពាក្យបណ្តឹង​ដែល​ចោទប្រកាន់​ លើ​លោកស្រី​ ថា​ក់​ ឡា​នី​ មាន​កំហុស​ប៉ុន្មាន​ភាគរយ​នៃ​ការ​ចោទប្រកាន់​។​

​លោក​បាន​ប្រាប់​បន្ត​ថា​ឃ្លី​ប​វី​ដេ​អូ​ខ្លី​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ ដែល​ត្រូវ​បាន​គេ​យក​មក​បង្ហោះ​នៅ​លើ​បណ្តាញសារព័ត៌មាន​ មិនមែន​ជា​ភស្តុ​តាង​ដែល​អាច​ដាក់បន្ទុក​ លោកស្រី​ ថា​ក់​ ឡា​នី​ បាន​នោះ​ទេ​។​

​លោក​សំ​ សុ​គង់​៖«​សំលេង​រយៈពេល​ខ្លី​តាម​ប្រព័ន្ធ​សារព័ត៌មាន​ មួយ​ចំនួន​នេះ​ ក៏​មិនមែន​បង្ហាញ​ថា​ភស្តុ​តាង​ដែរ​ គ្រាន់តែ​ជា​ព័ត៌មាន​ ហើយ​ដែល​ត្រូវ​តុលាការ​ ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​ហ្នឹង​យក​មក​វិភាគ​ ថា​តើ​អ្នក​ដែល​យក​មក​បង្ហោះ​ហ្នឹង​ គាត់​មាន​ប្រភព​មកពីណា​ ឬ​ក៏​គាត់​យក​មក​កែ​ (Edit)​ ឬ​យក​មក​ធ្វើ​របៀប​មិច​ ហើយ​គាត់​កាត់ត​ របៀប​មិច​ ព្រោះ​អី​លោក​ជំទាវ​គាត់​មិន​និយាយ​តែ​ប៉ុណ្ណឹង​ទេ​ គាត់​និយាយ​ ឡើង​ជិត​មួយ​ព្រឹក​។​ អ​ញ្ចឹ​ង​មិនដឹង​ថា​ ពី​មុន​មក​គាត់​និយាយ​បែប​មិចៗ​ផង​ ហូ​ហែ​ផង​មិនដឹង​ ក្រែងលោ​គេ​កាត់​ត្រង់​កន្លែង​ណាមួយ​…»​។​

​សូម​ជម្រាប​ថា​កាលពីដើម​ខែសីហា​ ឆ្នាំ​២០១៦​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្តឹង​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្សប្រឆាំង​ លោកស្រី​ ថា​ក់​ ឡា​នី​ និង​លោក​ សម​ រ​ង្ស៊ី​ ដោយ​ទាមទារ​សំណង​ចំនួន​ ១០០​រៀល​ ករណី​លោកស្រី​ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចោទ​សម្តេច​ថា​ ជា​អ្នក​រៀបចំ​ការ​បាញ់​សម្លាប់​ លើ​លោក​បណ្ឌិត​ កែម​ ឡី​៕ ​

Share

Image
Image
Image