en     km
en     km

ក្រសួងការពារជាតិ​៖​ ប្រាប់​ពលរដ្ឋ​ឲ្យ​ស្ងប់ចិត្ត​ រឿង​កងទ័ព​ហ្វឹកហាត់​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​ (មានវីដេអូ)

Share

ក្នុង​បទ​សម្ភាសន៍​ខ្លី​ជាមួយ​វិទ្យុ​ស្ត្រី​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ​ សុ​ជាតិ​ មាន​ប្រសាសន៍​ថា​ នៅ​ព្រឹក​ ថ្ងៃព្រហស្បតិ៍នេះ​ ការ​ហ្វឹកហ្វឺន​កងទ័ព​ និង​មាន​នាវា​ចំនួន​ ៨​ គ្រឿង​ អូ​ប័​រ​២២​គ្រឿង​ ខណៈ​ដែល​ការ​ហ្វឹកហ្វឺន​កាលពី​ម្សិលមិញ​ មាន​ឧទ្ធម្ភាគចក្រ​ យ៉ាងតិច​ ៥​ គ្រឿង​ហោះ​ឆ្វែល​ ពីលើ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​រាជធានី​ភ្នំពេញ​។​

militery01
ជុំវិញ​ករណី​នេះ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ លោក​ ឈុំ​ សុ​ជាតិ​ បាន​ប្រាប់​ទៅ​គណបក្ស​នយោបាយ​ និង​ប្រជាពលរដ្ឋ​ឲ្យ​ស្ងប់ចិត្ត​ព្រោះ​កងទ័ព​ ធ្វើការ​ហ្វឹកហ្វឺន​ជួយ​សង្គ្រោះ​ក្នុង​គ្រោះ​មហន្តរាយ​ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​ ផ្នែក​នយោបាយ​ឡើយ​។​

​សូម​ស្ដាប់​ការ​បកស្រាយ​របស់​ លោក​ ឈុំ​ សុ​ជាតិ​ តាម​រយៈ​ការ​ចោទសួរ​របស់​លោក​ ធូ​ វី​រៈ​ ដូច​តទៅ​៖


militery01-1

 

militery01-2

Share

Image
Image
Image