en     km
en     km

ស្ត្រី​ខ្លាំ​ជាងគេ​នៅ​ប្រេ​ស៊ី​ល​ ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ប្រធានាធិបតី​

Share

​ប្រេ​ស៊ី​ល៖ គ្មាន​អ្វី​ទៀងទាត់​ទេ​ ថ្ងៃនេះ​ លោកស្រី​ Dilma​ Rousseff​ ស្ត្រី​ខ្លាំង​ជាងគេ​នៅ​ប្រេ​ស៊ី​ល​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ ប្រធានាធិបតី​ ដោយ​សេចក្ដីសម្រេច​ របស់​សមាជិក​ព្រឹទ្ធសភា​ ដែល​មាន​ឥទ្ធិពល​ បំផុត​នៃ​ប្រទេស​អា​មេ​រិ​កឡា​ទិន​មួយ​នេះ​។​

លោកស្រី Dilma Rousseff ស្ត្រីខ្លាំងជាងគេនៅប្រេស៊ីលត្រូវបានបណ្ដេញចេញពីតំណែង ប្រធានាធិបតី
លោកស្រី Dilma Rousseff ស្ត្រីខ្លាំងជាងគេនៅប្រេស៊ីលត្រូវបានបណ្ដេញចេញពីតំណែង ប្រធានាធិបតី

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ព្រឹទ្ធសភា​ បាន​ដក​លោកស្រី​ ដោយ​មាន​សំឡេង​ ៦១​ គាំទ្រ​និង​ ២០​សំឡេង​ ប្រឆាំង​។​

​ការ​ដក​តំណែង​ប្រធានាធិបតី​ Dilma​ Rousseff​ ស្ត្រី​ខ្លាំង​ ក៏​ជា​ការ​បិទ​បញ្ចប់​ អំណាច​របស់​ គណបក្ស​ ពលករ​ របស់​លោកស្រី​ ដែល​បាន​កាន់​អំណាច​ ១៣​ឆ្នាំ​។​

​ខណៈ​លោកស្រី​ Dilma​ Rousseff​ ចាក​ចេញពី​តំណែង​ លោក​ Michel​ Temer​ ត្រូវ​បាន​ស្បថ​ ចូល​កាន់​តំណែង​ដែរ​នៅ​ថ្ងៃនេះ​។​ លោក​ Michel​ Temer​ ត្រូវ​កាន់​តំណែង​នេះ​ រហូត​ដល់​ឆ្នាំ​ ២០១៩​។​

​លោកស្រី​ Rousseff​ ដែល​ត្រូវ​បាន​បណ្ដេញ​ពី​តំណែង​ ដោយសារ​លោកស្រី​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បក្សពួក​និយម​។​ ក្រៅពី​នេះ​ តុលាការ​កំពូល​ក៏​បាន​ បង្គាប់​ឱ្យ​បិទ​សិទ្ធិ​លោកស្រី​ ពី​ឆាកជីវិត​នយោបាយ​ រយៈ​៨​ឆ្នាំ​។​ ទោះជា​យ៉ាងណា​ លោកស្រី​ បាន​ប្ដេជ្ញា​វិល​មក​កាន់​តំណែង​របស់​លោកស្រី​វិញ​៕​ ប្រភព​:BBC​

Share

Image
Image
Image