ប្រេស៊ីល៖ គ្មានអ្វីទៀងទាត់ទេ ថ្ងៃនេះ លោកស្រី Dilma Rousseff ស្ត្រីខ្លាំងជាងគេនៅប្រេស៊ីលត្រូវបានបណ្ដេញចេញពីតំណែង ប្រធានាធិបតី ដោយសេចក្ដីសម្រេច របស់សមាជិកព្រឹទ្ធសភា ដែលមានឥទ្ធិពល បំផុតនៃប្រទេសអាមេរិកឡាទិនមួយនេះ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ព្រឹទ្ធសភា បានដកលោកស្រី ដោយមានសំឡេង ៦១ គាំទ្រនិង ២០សំឡេង ប្រឆាំង។
ការដកតំណែងប្រធានាធិបតី Dilma Rousseff ស្ត្រីខ្លាំង ក៏ជាការបិទបញ្ចប់ អំណាចរបស់ គណបក្ស ពលករ របស់លោកស្រី ដែលបានកាន់អំណាច ១៣ឆ្នាំ។
ខណៈលោកស្រី Dilma Rousseff ចាកចេញពីតំណែង លោក Michel Temer ត្រូវបានស្បថ ចូលកាន់តំណែងដែរនៅថ្ងៃនេះ។ លោក Michel Temer ត្រូវកាន់តំណែងនេះ រហូតដល់ឆ្នាំ ២០១៩។
លោកស្រី Rousseff ដែលត្រូវបានបណ្ដេញពីតំណែង ដោយសារលោកស្រី បានប្រព្រឹត្តអំពើពុករលួយបក្សពួកនិយម។ ក្រៅពីនេះ តុលាការកំពូលក៏បាន បង្គាប់ឱ្យបិទសិទ្ធិលោកស្រី ពីឆាកជីវិតនយោបាយ រយៈ៨ឆ្នាំ។ ទោះជាយ៉ាងណា លោកស្រី បានប្ដេជ្ញាវិលមកកាន់តំណែងរបស់លោកស្រីវិញ៕ ប្រភព:BBC